
លោក Carlo Ancelotti ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប Napoli កំពុងតែសង្ឃឹមថានឹងនាំយកកីឡាករ Karim Benzema, Arturo Vidal និង David Luiz បាននៅរដូវក្តៅនេះ។
លោក Ancelotti ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ក្លឹប Napoli កាលពីថ្ងៃពុធនេះ ហើយលោកចង់បានការធានាពីប្រធានក្លឹបលោក Aurelio di Laurentiis ថាក្លិបនឹងត្រូវចំណាយលុយដ៏ច្រើននៅរដូវកាលដោះដូរកីឡាករខាងមុខនេះដើម្បីធ្វើការប្រកួតប្រជែងមួយដ៏ខ្លាំង។
ជាមួយនឹងកីឡាករ Jorginho និង កីឡាករ Kalidou Koulibaly ទំនងជាចាកចេញពីក្លឹប ហើយលោក Ancelotti បានកំណត់អត្តសញ្ញាណកីឡាករទាំងបីនាក់រួចមកហើយដែលមកពីក្លិប Real Madrid, Bayern Munich និង Chelsea ដើម្បីជំនួសតំណែងរបស់ពួកគេ ៕
ដោយ៖តារា