Klopp ៖ ខ្ញុំពិតជាខុសធ្ងន់ធ្ងរដែលមិនបានចុះហត្ថលេខាជាមួយ Mane កាលនៅ Dortmund

43815
  • លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានសារភាពថា លោកបានសម្រេចចិតខុសដ៏ធ្ងន់ធ្ងរទៅនឹងការសម្រេចចិត្តមិនចុះហត្ថលេខាលើ Sadio Mane ខណៈពេលនោះលោកកំពុងដឹកនាំនៅក្លឹប Borussia Dortmund ។

    Sadio Mane បានក្លាយជាកីឡាករឆ្នើមម្នាក់នៅលើទឹកដី Anfield ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដោយស៊ុតបញ្ចូលទីបាន ២២ គ្រាប់នៅក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន ខណៈនារដូវកាល ២០១៩/២០២០នេះ​ ខ្សែប្រយុទ្ធកំពូលល្បឿនរូបនេះរកបានចំនួន ៩គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ( Assists ) ចំនួន ៦ដងនៅក្នុងការប្រកួតលីគ ១៥ប្រកួតកន្លងមកនេះ ។

    គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Klopp មានឱកាសចុះហត្ថលេខាលើ Mane ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយដែលលោកកាន់តំណែងនៅ Dortmund ។ ជាមួយនេះដែរ ខ្សែប្រយុទ្ធសេណេហ្កាល់វ័យ ២៧ឆ្នាំរូបនេះនឹងបន្តបង្ហាញភាពលេចធ្លោរបស់ខ្លួននៅក្នុងជំនួបដ៏សំខាន់តទល់នឹងក្រុមខ្លាំងអូទ្រីស RB Salzburg នារាត្រីនេះ ខណះគ្រូបង្វឹក Liverpool រូបនេះយល់ថា កាលពីពេលនោះវាមិនមែនជាពេលវេលាត្រឹមត្រូវនោះទេ ។

    Klopp បាននិយាយថា៖ ” ទេ វាគ្រាន់តែជាការវាយតម្លៃខុសពីខាងខ្ញុំប៉ុណ្ណោះ ។ ខ្ញុំបានគិតថា នៅពេលនោះវាមានសម្ពាធជាច្រើននៅ Dortmund ហើយការផ្ទេរនេះវាពិតជាត្រឹមត្រូវ ។ វាមិនមែនជាការសម្រេចចិត្តខុសតែមួយទេដែលខ្ញុំបានធ្វើ ហើយរឿងនេះខ្ញុំអាចកែបានប៉ុន្មានឆ្នាំក្រោយ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី