Ronaldo៖ ខ្ញុំនឹងចូលនិវត្តន៍នៅអាយុ ៤១ ឆ្នាំ តែឥឡូវនេះខ្ញុំមានអាយុត្រឹមតែ ២៣ ឆ្នាំប៉ុណ្ណោះ

13956
  • Ronaldo បាននិយាយអំពីគូប្រកួតរបស់គាត់ក្នុងវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍អេស្ប៉ាញ ។ ប្រធានក្រុមរបស់ព័ទុយហ្កាល់ Cristiano Ronaldo បានអះអាងថាគាត់និងបន្តលេងបាល់ទាត់ចំនួន ៨ ឆ្នាំទៀត ។

    គាត់ហៅមិត្តរួមក្រុមរបស់គាត់ជាកីឡាករល្អបំផុតនៅលើពិភពលោក ហើយនិយាយថាគាត់មានទំនុកចិត្តលើការគាំទ្ររបស់ពួកគេក្នុងការប្រកួត ។ Ronaldo បានប្រាប់ El Chiringuito ថា៖ “ខ្ញុំបាននិយាយរួចហើយថាខ្ញុំនឹងចូលនិវត្តន៍នៅអាយុ ៤១ ឆ្នាំ។ តែឥឡូវនេះខ្ញុំមានអាយុត្រឹមតែ ២៣ ឆ្នាំប៉ុណ្ណោះ។

    Related image

    Ronaldo ក៏បាននិយាយទៀតថា៖”កីឡាករល្អបំផុតនៅ Real Madrid មានជាច្រើនដូចជា Bale, Benzema, Asensio … ពួកគេទាំងអស់គ្នានៅទីនេះ ខ្ញុំមិនដែលនិយាយថាខ្ញុំមិនមានសេចក្តីស្រឡាញ់ទៅលើពួកគេនោះទេ ខ្ញុំមានអារម្មណ៍ថាពួកគេមានការពេញចិត្តយ៉ាងខ្លាំងមកលើខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់មិត្តរួមក្រុមរបស់ខ្ញុំណាស់ ព្រោះពួកគេដឹងថាខ្ញុំជានរណា ។ លោក Florentino Pérez មានភាពស្និទ្ធស្នាលចំពោះខ្ញុំ និង អ្នកដទៃ ។ ខ្ញុំមិនត្រូវធ្វើជាមិត្តល្អបំផុតរបស់ប្រធានក្លឹបនោះទេ ព្រោះគាត់មើលថែខ្ញុំបានយ៉ាងល្អ “។

    Image result for  Cristiano Ronaldo

    Cristiano Ronaldo បានត្រៀមខ្លួនរួចជាស្រេចនិងមានការលើកទឹកចិត្តគ្រប់គ្រាន់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្លឹប Liverpool ។ កីឡាកររូបនេះបានបន្ថែមថា៖ “អនាគតគឺនៅក្នុងការប្រកួតនៅថ្ងៃសៅរ៍ យើងត្រូវតែឈ្នះ និង ត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រ។ នេះគឺជារឿងសំខាន់បំផុតអនាគតគឺជាពេលបច្ចុប្បន្នហើយបច្ចុប្បន្នគឺឥឡូវនេះ” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី