លោក Ancelotti ត្រូវ Napoli បណ្ដេញចេញ ក្រោយជួយឱ្យក្រុមឡើងទៅវគ្គ ១៦ក្រុម UCL ជាលើកដំបូង

44407
  • Napoli បានបណ្តេញអ្នកចាត់ការទៅលោក Carlo Ancelotti ចេញតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគាត់បានជួយឱ្យក្រុមយក្សរបស់ក្របខណ្ឌ Serie A នេះ ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ។

    សេចក្តីថ្លែងការណ៍របស់ក្លិបបានឲ្យដឹងថា៖ ” SSC Napoli បានធ្វើការសម្រេចចិត្តចែកផ្លូវគ្នាជាមួយនឹងគ្រូបង្វឹកក្រុមដំបូងលោក Carlo Ancelotti ។ មិត្តភាព និងការគោរពគ្នាទៅវិញទៅមករវាងប្រធានក្លឹបលោក Aurelio De Laurentiis និងលោក Carlo Ancelotti នៅតែរក្សាដដែល ” ។

    គួរឱ្យដឹងថា អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid និង Bayern Munich លោក Ancelotti បានជួយឱ្យក្រុម Napoli បំបាក់ក្រុមខ្លាំងបែលហ្ស៊ិក Genk ក្នុងលទ្ធផល ៤ ទល់នឹង ០ ដោយបានឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល E នៅពីក្រោយក្រុមការពារតំណែងជើងឯកហងក្រហម Liverpool ។

    វាជាលើកទីមួយហើយដែលក្រុមខ្លាំងអ៊ីតាលីមួយនេះឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ចាប់តាំងពីរដូវកាល២០១៦-១៧ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេក្នុងការរក្សាទុកការងាររបស់លោក Ancelotti ដោយពួកកំពុងរដាបរដួសយ៉ាងខ្លាំងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៃក្របខណ្ឌ Serie A ដែលពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី៧ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី