Ramos ៖ ពានរង្វាន់ Ballon d’Or គឺបង្កើតឡើងសម្រាប់តែ Messi និង Ronaldo ប៉ុណ្ណោះ

50632
  • Sergio Ramos បាននិយាយលេងសើចថា Lionel Messi និង Cristiano Ronaldo សមនឹងទទួលបានពានរង្វាន់ Ballon d’Or របស់ពួកគេដាច់ដោយឡែកពីពិភពបាល់ទាត់ ។

    កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi បានឈ្នះពានរង្វាន់កីឡាករល្អបំផុតលើភពផែនដី Ballon D’or ជាលើកទី ៦ របស់ខ្លួន កាលពីសប្តាហ៍មុន ដែលធ្វើឱ្យរូបគេនាំមុខប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ដែលកំពុងកាន់កាប់ចំនួន ៥ លើក ខណះប្រធានក្រុម Real Madrid ខ្សែការពារចាស់វស្សា Ramos បាននិយាយថា Ballon D’or បង្កើតឡើងសម្រាប់តែកីឡាករពីររូបនេះប៉ុណ្ណោះ ។

    សមាជិកជម្រើសជាតិគោជល់អេស្ប៉ាញ Ramos បានថ្លែងប្រាប់លោក Ivan Zamorano ក្នុងបទសម្ភាសន៍មួយជាមួយ TUDN ថា៖ “ ពួកគេអាចបង្កើត Ballon d’Or សម្រាប់តែ Cristiano និង Messi ។ បន្ទាប់មកអាចមានមួយទៀតសម្រាប់កីឡាករផ្សេង ។ នៅទីបញ្ចប់ វានឹងកាន់តែប្រសើរសម្រាប់បាល់ទាត់ ” ។

    គួររំលឹកឱ្យដឹងផងដែរថា Lionel Messi និង Cristiano Ronaldo បានក្លាយជាកីឡាករតែពីររូបគត់ក្នុងការប្រជែងគ្នាដណ្ដើមពានរង្វាន់ Ballon d’Or ក្នុងរយះពេលជាង ១០ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យកីឡាករដ៏ទទៃផ្សេងទៀតពិបាកស្រម៉ៃឈ្នះ ប្រសិនបើកំពូលខ្សែប្រយុទ្ធទាំងពីររូបនេះនៅប្រកបអាជីពបាល់ទាត់ ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី