Toni Kroos៖ ពួកគេនឹងដាក់សម្ពាធមកលើយើងយ៉ាងខ្លាំងពេញ ៩០ នាទីតែម្ដង

18990
  • Toni Kroos ខ្សែបម្រើរបស់ Real Madrid ជឿថា វានឹងមានការលំបាកក្នុងការលេងជាមួយក្រុមរបស់លោក Jurgen Klopp ដូចពេលដែលគាត់ដឹកនាំ Borussia Dortmund ដែរ។ Kroos ធ្លាប់ប៉ះជាមួយជើងខ្លាំង Dortmund របស់ Klopp ជាច្រើនលើកមកហើយ អំឡុងពេលលេងឲ្យ FC Bayern München មុនពេលផ្ទេរមកកាន់ Real កាលពីឆ្នាំ ២០១៣ ហើយគាត់រំពឹងថាវានឹងមានភាពស្វិតស្វាញដូចគ្នានេះដែរពី Liverpool នៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃសៅរ៍នេះ។

    Related image

    នៅពេលដែលត្រូវបានគេចោទសួរអំពីក្រុមហង្សក្រហម Kroos បានប្រាប់អ្នកសារព័ត៌មានថា៖ “វាពិតជាមានការលំបាកណាស់ នៅពេលដែលយើងប្រកួតជាមួយក្រុមរបស់គាត់កាលពីលើកមុន ។ កាលនៅ Bayern Munich យើងតែងតែជួបប្រទះនឹងការលំបាកជាច្រើន នៅពេលប៉ះជាមួយ Dortmund ។ យើងរំពឹងថា Liverpool ដែលមានខ្សែប្រយុទ្ធមុតស្រួច និងរហ័សនោះ មុខជាធ្វើការវាយសម្រុកយ៉ាងខ្លាំងមកលើយើងជាមិនខាន ប៉ុន្តែយើងនឹងអាចបញ្ឈប់ពួកគេបាន ទោះបីជាលំបាកយ៉ាងណាក៏ដោយ”។

    Image result for Toni Kroos

    លោកបន្ថែមទៀតថា៖ “នេះជាអ្វីដែលខ្ញុំរំពឹងទុកសម្រាប់ថ្ងៃសៅរ៍នេះ។ ក្រុមរបស់គាត់គឺតែងតែវាយសម្រុកជានិច្ច ហើយពួកគេនឹងគាបសង្កត់មកលើយើងយ៉ាងខ្លាំង ក្នុងរយៈពេល ៩០ នាទីពេញតែម្ដង ។ ពួកគេមានការតាំងចិត្តខ្ពស់ណាស់។ ខ្ញុំរំពឹងថាវានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ។ ពួកគេទាំង ១១ នាក់នឹងប្រយុទ្ធ ដើម្បីដណ្ដើមយកជ័យជម្នះ ។ ទោះបីជាយើងអាចនឹងលេងល្អជាងពួកគេមែន ប៉ុន្តែពួកគេនឹងដាក់សម្ពាធមកលើយើងក្នុងរយៈពេល ៩០ នាទីពេញជាមិនខាន ហើយពួកគេមុខជានឹងប្រឹងប្រែងឲ្យដល់ ១០០% ឬ ច្រើនជាងនេះទៀតផង”។

    Related image

    ប្រសិនបើ Real Mardrid ទទួលបានជ័យជម្នះមែន នោះ Kroos នឹងអាចលើកពាន Champions League លើកទីបួនរបស់ខ្លួនបានហើយ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានឈ្នះពាននេះជាមួយ Bayern Munich កាលពីឆ្នាំ ២០១៣ មុនពេលឈ្នះពាននេះជាប់ៗគ្នាពីរឆ្នាំជាមួយ Real នៅឆ្នាំ ២០១៦ និង ២០១៧ ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី