
លោក Dollah Salleh គ្រូបង្វឹកក្រុម Pahang FA នៅតែថាតំបន់ប្រយុទ្ធខ្លួនគ្មានប្រសឹទ្ធិភាព ក្រោយផ្លាស់ប្តូរកីឡាករ២នាក់ ប៉ុន្តែបើជាចាញ់២ប្រកួតជាប់គ្នា។
ជំនួបដែលចាញ់ក្រុមកណ្តាលតារាង Kedah គ្រូបង្គោលរូបនេះប្រើប្រាស់កីឡាករបរទេសដល់ទៅ៤រូប ដែលមានទាំង ខ្សែប្រយុទ្ធ Issey Nakajima-Farran ដែលទិញចូលជំនួសវឌ្ឍនាកា។ ចំពោះ Kedah គេប្រើតែកីឡាករបរទេស២រូបប៉ុណ្ណោះ។ លោកបាននិយាយថា៖ “ស្ថានភាពនេះពិតជាលំបាកណាស់សម្រាប់យើង។ ខ្ញុំរំពឹងច្រើនពី Cruz និង Issey ប៉ុន្តែពួកគេធ្វើមិនបានឡើយ។ បន្ថែមលើនេះ យើងក៏បើកឱកាសឲ្យដៃគូដាក់សម្ពាធរហូតបញ្ចប់ការប្រកួតដោយរបូត៣ពិន្ទុបន្តទៀត”។
ថ្វីបើចាញ់ ប៉ុន្តែ Pahang នៅឈរលេខ៣ដដែល ខណៈ Kedah ហក់មកឈរលេខ២។ Terengganu ក៏បានហក់មកលេខ៤ក្នុងសប្តាហ៍នេះ ក្រោយពួកគេបំបាក់ Perak ២ ទល់និង ០ ៕
ដោយ៖តារា