
ក្លឹប Vissel Kobe បានស្វាគមន៍យ៉ាងក្ដៅពីការមកអតីតវិរះបុរសក្លឹប Barcelona ។ Andres Iniesta បានផ្លាស់ទៅកាន់ក្លឹប Vissel Kobe ខណៈការផ្ទេរនេះត្រូវបានប្រកាសជាផ្លូវការកាលពីម្សិលមិញ ។
កីឡាករចាស់វស្សារូបនេះបានចូលរួមក្នុងព្រឹត្តិការណ៍ដែលបានដាក់បង្ហាញការមកដល់របស់ខ្លួន ហើយលោកក៏បាននិយាយប្រាប់អ្នកសារពត៌មានថា គាត់មានការលំបាកខ្លាំងណាស់ក្នុងការជ្រើសរើសក្លឹបសម្រាប់បន្តអាជិពរបស់គាត់ ។
Iniesta បានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំមានការផ្តល់ជូនជាច្រើនពីក្លឹបផ្សេងទៀតដែលបានចាប់អារម្មណ៍មកលើខ្ញុំ ហើយខ្ញុំត្រូវជ្រើសរើសវា ប៉ុន្តែក្លឹបដែលធ្វើឱ្យខ្ញុំជឿជាក់បំផុតគឺក្លឹប Vissel Kobe” ។
គួបញ្ជាក់ផងដែរថា Andres Iniesta បានសម្រចចាកចេញពីក្លឹបជើងឯកក្របខ័ណ្ឌ Laliga Barcelona ក្រោយពីចំណាយពេលអស់ ១៦ ឆ្នាំ ដោយស៊ុតបាន ៣៥ គ្រាប់ក្នងការបង្ហាញខ្លួន ៤៤២ ប្រកួត ៕
ដោយ៖តារា