Griezmann ៖ ខ្ញុំមិនបានចាកចេញពី Atletico ដើម្បីឈ្នះពានរង្វាន់ Champions League នោះទេ

46703
  • Antoine Griezmann បានអះអាងថា គាត់មិនបានចូលរួមជាមួយ Barcelona ក្នុងការចង់ឈ្នះពានរង្វាន់នោះទេ ។ ផ្ទុយទៅវិញគាត់ចង់រៀនពីរបៀងលេងបាល់ទាត់ថ្មីមួយផ្សេងទៀត ។

    ខ្សែប្រយុទ្ធកំពូលរបស់បារាំងវ័យ ២៨ឆ្នាំរូបនេះបានទទូចថា គាត់ត្រូវការការផ្លាស់ប្តូរបរិយាកាសរយះពេល ៥ ឆ្នាំបន្ទាប់ពីត្រូវបានក្លឹប Atletico Madrid នាំយកពីក្លឹបរួមលីគ Real Sociedad កាលពីឆ្នាំ២០១៤ ។ ខណះនៅរដូវក្ដៅកន្លងទៅនេះ Griezmann សម្រេចផ្ទេរទៅកាន់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងតម្លៃផ្ដាច់កុងត្រា ១២០លានអឺរ៉ូ ។

    Griezmann បានប្រាប់ UEFA TV ថា៖ “ ខ្ញុំមិនបានចាកចេញពី Atletico ដើម្បីឈ្នះពានរង្វាន់ Champions League ឬក៏ដើម្បីឈ្នះពានរង្វាន់ផ្សេងទៀតនោះទេ ។ ខ្ញុំបានចាកចេញពី Atleti ដើម្បីរៀនស្ទីលលេងបែបថ្មី និងទស្សនវិជ្ជាថ្មី ។ ដើម្បីរៀនស្ទីលបាល់ទាត់មួយទៀត នៅក្នុងក្រុមមួយទៀត ។ Atleti អាចឈ្នះ LaLiga និង Champions League នៅឆ្នាំណាក៏បាន ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី