កុមារពេជ្រកម្ពុជា សៀង ចន្ធា នឹងត្រូវហោះទៅសងសឹក វៀតណាម មីយ៉ាន់ម៉ា ជាមួយ U20 កម្ពុជា

124183
  • បន្ទាប់ពីចប់បេសកកម្មប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន កីឡាករ សៀង ចន្ធា បានទទួលភារកិច្ចថ្មីជាមួយក្រុមជម្រើសជាតិ U20 កម្ពុជាទៀតហើយ ដោយត្រូវចូលរួមប្រកួតពានរង្វាន់ BTV Cup 2019 នៅប្រទេសវៀតណាម ដែលជាឱកាសសងសឹករបស់ក្រុមគោព្រៃជំទង់កម្ពុជា ជំនួសក្រុម U22 កម្ពុជា ដោយត្រូវជួបក្រុម U20 វៀតណាម និងមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍នេះ ។

    គួរឱ្យដឹងថា កុមារពេជ្រកម្ពុជា សៀង ចន្ធា និងសិស្សច្បង នៃក្រុម U22 កម្ពុជា នឹងធ្វើដំណើរមកមាតុភូមិវិញយប់នេះ បន្ទាប់មកទើបគេបន្ដដំណើរទៅប្រទេសវៀតណាមតាមក្រោយ ដ្បិតក្រុមជម្រើសជាតិ U20 កម្ពុជា នឹងត្រូវធ្វើដំណើរទៅមុន នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ។ ចំពោះបេសកកម្មរបស់ក្រុម U20 កម្ពុជាខាងលើ គឺមានសមាជិក ២០នាក់ ដើម្បីជួបតតាំងជាមួយក្រុម U20 កម្ពុជា, វៀតណាម, មីយ៉ាន់ម៉ា និងក្រុម Becamex Binh Duong ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។

    សូមរំលឹកឱ្យដឹងថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីថ្មីៗ ក្រុម U22 កម្ពុជា បានចាញ់ U22 វៀតណាម ដោយលទ្ធផល ៤-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានជួប U22 មីយ៉ាន់ម៉ា ២ដង (ក្នុងពូលម្ដង និងដណ្ដើមមេដាយសំរឹទ្ធម្ដង) តែបរាជ័យទាំង ២ប្រកួត ។ ការប្រកួតនោះ ក៏មានវត្តមាន សៀង ចន្ធា ចូលរួមដែរ ។ ហេតុនេះការត្រូវជួបក្រុម U20 វៀតណាម និងមីយ៉ាន់ម៉ា នាពេលខាងមុខ ក៏ជាឱកាសសងសឹករបស់ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំរូបនេះផងដែរ ៕

    បញ្ជីឈ្មោះ U20 កម្ពុជា ទាំង ២០រូប៖

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី