
លោក Mauricio Pochettino បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យា ៥ ឆ្នាំថ្មីមួយជាមួយក្លឹប Tottenham Hotspur ជាផ្លូវការ ។ កាលពីដើមខែនេះមានគេរាយការណ៍ថាម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich និង ប្រធានក្លឹបលោក Marina Granovskaia សុទ្ធតែជាអ្នកកោតសរសើរដល់លោក Pochettino ក្នុងរបៀបធ្វើការនៅ Tottenham ។
យោងតាមទូរទស្សន៍ Sky Sports បានឱ្យដឹងថាក្រុមតោខៀវ Chelsea កំពុងតែពិចារណាចុះហត្ថលេខាជាមួយលោក Pochettino ។ ទោះជាយ៉ាងណាក៏ដោយគាត់នឹងមិនក្លាយជាអ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea ទៀតបានឡើយ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះលោក Pochettino បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដែលមានរយៈពេល ៥ ឆ្នាំ ជាមួយក្លឹបមាន់ខ្នាយមាស Spurs ។
📝 We are delighted to announce that Mauricio Pochettino has signed a new five-year contract with the Club, which runs until 2023.
First Team Coaching staff Jesús Pérez, Miguel D’Agostino & Toni Jimenez have also agreed new contracts. 🙌
More ▶️ https://t.co/F4xw7B65E7 pic.twitter.com/fbmpHWoqPC
— Tottenham Hotspur (@SpursOfficial) May 24, 2018
ក្រោយពីចុះកិច្ចសន្យាលោក Pochettino បាននិយាយថា៖ “ម្ចាស់ក្លឹប Tottenham លោក Daniel និង ខ្ញុំបាននិយាយគ្នាយ៉ាងយូរអំពីសេចក្តីប្រាថ្នារបស់យើងសម្រាប់ក្លឹបបាល់ទាត់នេះ ហើយយើងទាំងពីរចែករំលែកទស្សនវិជ្ជាដូចគ្នាដើម្បីសម្រេចបាននូវភាពជោគជ័យយូរអង្វែងរបស់ក្លឹប “។ ក្លឹប Tottenham Hotspur បានបញ្ជាក់ផងដែរថាក្លឹបមិនបានពិចារណាលើការផ្តល់ជូនណាមួយសម្រាប់ Pochettino ឡើយ ៕
ដោយ៖តារា