ទីបំផុត Huawei ទទួលបានសិទ្ធិផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យា 5G នៅប្រទេសអាឡឺម៉ង់

83927
  • ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei បានទទួលកិច្ចសន្យាផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ 5G នៅប្រទេសអាឡឺម៉ង់ ប៉ុន្តែនេះគឺជាកិច្ចព្រមព្រៀងដ៏រសើបមួយខាងនយោបាយ ព្រោះស្ថិតនៅក្រោមការយល់ព្រមពីរដ្ឋាភិបាលអាឡឺម៉ង់បន្ទាប់ពីមានការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីចារកម្ម ។

    យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន (តេលេហ្វូនីកា) Telefonica របស់អាឡឺម៉ង់ដែលជាប្រតិបត្តិករធំជាងគេទី២ បានឲ្យដឹងថា ក្រុមហ៊ុនខ្លួនបានផ្តល់កិច្ចសន្យាឱ្យក្រុមហ៊ុន Huawei និង Nokia របស់ប្រទេសហ្វាំងឡង់នូវតួនាទីស្មើគ្នាជាដៃគូយុទ្ធសាស្រ្តនៅក្នុងគម្រោងការ 5G នេះ ។ កិច្ចសហប្រតិបត្តិការនេះនឹងត្រូវទទួលបានវិញ្ញាបនប័ត្រផ្នែកសុវត្ថិភាពនៃបច្ចេកវិទ្យា ស្របតាមច្បាប់នៅក្នុងប្រទេសអាឡឺម៉ង់ ។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងចាប់ផ្តើមនូវការអភិវឌ្ឍសេវា 5G នៅឆ្នាំក្រោយហើយសង្ឃឹមថា នឹងផ្គត់ផ្គង់ទីក្រុងចំនួន ៣០ នៅចុងឆ្នាំ ២០២២ ។

    សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងមហាអំណាចអន្តរជាតិដទៃទៀតបានសម្តែងការព្រួយបារម្ភថា ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei អាចត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំងសម្រាប់ធ្វើចារកម្ម ខណៈក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះតែងតែច្រានចោលការចោទប្រកាន់ទាំងនោះ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី