Casemiro បានឆ្លើយតបទៅ Xavi ថា៖ Xavi និយាយត្រូវ ខ្ញុំមិនមាន DNA របស់ក្រុម Barcelona ទេ

6408
  • ខ្សែបម្រើកណ្តាលរបស់ក្លឹប Real Madrid បានឆ្លើយតបចំពោះពាក្យសម្ដីរបស់អតីតកីឡកររបស់ក្លិប Barcelona ។ Casemiro យល់ស្របជាមួយ Xavi ដែលថាគាត់មិនអាចទៅលេងនៅក្លឹប Barcelona បានទេ ។ ខ្សែបម្រើរូបនេះបានកត់សម្គាល់ថាដោយមិនលេងនៅក្រុម Barcelona DNA ទើបធ្វើឲ្យគាត់អាចទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ចំនួនបួនដងបាន ។

    Image result for Casemiro win UCL

    Casemiro បានប្រាប់ El Larguero ថា៖ “គាត់ (​ Xavi ) អាចនិយាយអ្វីដែលគាត់ចង់និយាយ ប៉ុន្តែខ្ញុំបានមកទីនេះ ( ក្លិប Real Madrid ) អស់រយៈពេលបួនឆ្នាំនិងលេងនៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League បានបួនដង ។ Casemiro បានបន្តថា៖ “ខ្ញុំមិនអាចចុះហត្ថលេខាជាមួយក្លឹប Barcelona ទេ ព្រោះខ្ញុំមិនមាន DNA របស់ពួកគេដូចជា Xavi ទេ ខ្ញុំនៅជាមួយ Madrid រហូតដល់ទីបញ្ចប់” ។

    Related image

    Xavi បាននិយាយអំពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះក្នុងបទសម្ភាសន៍ជាមួយ El Pais កាលពីខែមករាថា៖ “នៅឯក្លឹប Barcelona យើងយល់ពីបាល់ទាត់ថាជាគំនិត ​ឱកាស និង ពេលវេលា។ Busquets, Messi និង Iniesta សុទ្ធតែជាអ្នកគ្រប់គ្រងរឿងនេះ។ ពួកគេតែងតែដឹងពីអ្វីដែលត្រូវធ្វើនៅពេលដែលពួកគេនៅឯកោ ឬនៅជាមួយមិត្តភក្ដិ ។ មានខ្សែបម្រើដូចជា Casemiro ដែលមិនអាចយល់ពីរឿងនេះ ប៉ុន្តែនៅពេលជាមួយគ្នា Busquets មិនអាចធ្វើដូច Casemiro បានទេ គាត់មានល្បឿនលឿនមិនគួរឱ្យជឿ ប៉ុន្តែគាត់មានពេលវេលាលំបាកជាមួយនឹងអ្វីៗផ្សេងទៀត ព្រោះគាត់មិនបានធ្វើការនៅលើវា។ គាត់មានជំនាញផ្សេងទៀតនិងជាកីឡាករល្អថែមទៀតផង”។

    តោះទៅមើលទម្រង់របស់ Casemiro និង Busquets របស់វិបសាយ WhoScored.com:

    តើអ្នកទាំងអស់គ្នាគិតថា Casemiro មានសមត្ថភាពលេងនៅ Barcelona ទេ?

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី