
លោក Rafa Benitez បានក្លាយជាវីរបុរសពិតប្រាកដម្នាក់សម្រាប់អ្នកគាំទ្រក្រុមហងក្រហម Liverpool ទាំងអស់បន្ទាប់ពីជ័យជម្នះនៅ Istanbul កាលពីឆ្នាំ ២០០៥ ។
អតីតអ្នកចាត់ការក្លឹបហង្សក្រហម Liverpool បានអះអាងថាស្ថានភាពរបស់ Klopp នឹងត្រូវបានកើនឡើងដល់កំរិតខ្ពស់ក្នុងករណីបើគាត់អាចនាំឲ្យមានជ័យជម្នះនៅ Champions League ។
លោក Rafa Benitez បាននិយាយថា៖ “វានឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងសម្រាប់គាត់នៅ Liverpool ។ គាត់ជាមនុស្សល្អហើយគាត់ជាតារាមួយរូប ប៉ុន្តែគាត់នឹងត្រូវមានច្រើនជាងនេះ ” ៕
ដោយ៖តារា