លោក Keown៖ លោក Emery គួតែនាំយក Verratti មកពង្រឹងតំបន់កណ្ដាលរបស់ Arsenal

6186
  • អតីតខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal ជឿជាក់ថា អ្នកចាត់ការថ្មីរបស់ក្លឹបដែលទទួលខុសត្រូវនៅពហុកីឡាដ្ឋាន Emirates គួរតែសម្លឹងមើលកីឡាករបន្ថែមទៀតទៅសម្រាប់ក្រុមរបស់គាត់ក្នុងរដូវក្តៅ។
    លោក Martin Keown បាននិយាយថាខ្សែបម្រើ Marco Verratti របស់ក្លឹប Paris Saint-Germain នឹងក្លាយជាកីឡាករដ៏ល្អឥតខ្ចោះបំផុត​ ។

    Image result for Martin Keown

    លោកបាននិយាយថា៖ “គ្រូបង្វឹកថ្មីដែលទទួលបន្ទុកនៅឯពហុកីឡដ្ឋាន Emirates គួតែដឹងយ៉ាងច្បាស់អំពីកីឡាករអន្ដរជាតិអ៊ីតាលីរូបនេះ បន្ទាប់ពីបានបម្រើការពីរឆ្នាំនៅឯកីឡាដ្ឋាន Parc des Princes ។ Verratti មិនសូវផ្តល់នូវទំនប់ចិត្តឲ្យគាត់ប៉ុន្មានទេក្នុងកំឡុងពេលដែលលោក Emery បានដឹកនាំនៅប្រទេសបារាំងនោះ ប៉ុន្តែកីឡាករវ័យ ២៥ ឆ្នាំរូបនេះនៅតែត្រូវបានគេចាត់ទុកថាជាខ្សែបម្រើដ៏ឆ្នើមម្នាក់នៅក្នុងពិភពកីឡាបាល់ទាត់ពិភពលោក។ កីឡាកររូបនេះអាចទាក់ទាញឲ្យចេញពី PSG បានប្រសិនបើជាមានការផ្តល់ជូនណាមួយត្រឹមត្រូវ ហើយលោក Keown ជឿជាក់ថាកីឡាកររបស់អ៊ីតាលីរូបនេះគឺជាកីឡាករដែល Arsenal ត្រូវតែរបន្ថែមក្នុងបញ្ជីពេលទីផ្សាដោះដូរបើកនារដូវក្តៅនេះ”។

    Related image

    អតីតខ្សែការពាររបស់កាំភ្លើងធំរូបនេះបានប្រាប់កាសែត Daily Mail អំពីការផ្លាស់ប្តូរដែលត្រូវបានធ្វើឡើងនៅភាគខាងជើងទីក្រុងឡុងដ៍ថា៖ “ដើម្បីរំពឹងថា Emery នឹងផ្លាស់ប្តូរក្រុមនេះឱ្យក្លាយជាជើងឯកមួយយប់នេះគឺមិនងាយឡើយ ។ កាំភ្លើងធំ Arsenal ត្រូវបានដឹកនាំដោយលោក Arsene Wenger អស់រយៈពេល ២២ ឆ្នាំហើយ ប៉ុន្តែមិនសូវបានផ្តល់នូវកម្លាំងចំណាយដ៏ច្រើនដូចក្រុម Manchester City នោះទេ ។ បើសិនជាគាត់អាចស្តារគ្រឿងផ្សំទាំងនេះឡើងវិញបានហើយនោះកាំភ្លើងធំ Arsenal អាចមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងក្របខ័ណ្ឌ Premier League ។ អ្នកគាំទ្រចង់ឃើញក្រុមមួយដែលអាចប្រកួតប្រជែងជាមួយគេបាន និង អាចលើកពានបាន ។ Emery ត្រូវតែនាំយកកីឡាករដូចជាកីឡាករ Marco Verratti ដែលគាត់ធ្លាប់គ្រប់គ្រងនៅក្លឹប Paris Saint-Germain ដើម្បីបង្កើតនូវគុណភាពទាំងនោះនៅក្នុងតំបន់កណ្តាល” ។

    Related image

    គួបញ្ជាក់ផងដែរថា ក្លឹប Arsenal បាននាំយកលោក Emery មកស្នងតំណែងរបស់លោក Wenger បន្ទាប់ពីបានស្វែងរករយៈពេលយូរ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី