Ronaldo បាននិយាយថា៖ គាត់គឺជាកីឡាករមិនគួឱ្យជឿ ហើយគាត់ដូចទៅនិង Messi

7259
  • យោងទៅតាមវិរះបុរសរបស់ប្រេស៊ីលបាននិយាយអំពីតារាឆ្នើមរបស់ Liverpool និង អេហ្ស៊ីប មានភាពស្រដៀងគ្នានឹងតារាបាល់ទាត់របស់ក្រុម Barcelona ។ អតីតខ្សែប្រយុទ្ធរបស់ក្រុម Real Madrid លោក Ronaldo Nazario បាននិយាយអំពីកីឡាករ Mohamed Salah ថា៖ “មិនគួរឱ្យជឿ” ហើយបានប្រៀបធៀបតារារបស់ Liverpool  រូបនេះទៅ នឹង Lionel Messi ថែមទៀតផង។

    Image result for ronaldo nazario

    Salah មានវ័យ ២៥ ឆ្នាំ បានបង្ហាញខ្លួនក្នុងរដូវកាលនេះដោយរកបាន ៤៤ គ្រាប់ក្នុងការប្រកួតទាំងអស់នៅក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹងក្លិបយក្សរបស់ក្របខ័ណ្ឌ Premier League មួយនេះ។ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះនឹងក្លាយជាតួអង្គដ៏សំខាន់ខ្លាំង ប្រសិនបើក្រុមហង្សក្រហម Liverpool អាចធ្វើឱ្យ Real Madrid ខកចិត្តក្នុងវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅទីក្រុង គាវ នៅថ្ងៃសៅរ៍ស្អែកនេះ។ វិរះបុរសប្រេស៊ីលដ៏អស្ចារ្យ Ronaldo គាត់បានស្ងើចសរសើរដោយ Salah យ៉ាងខ្លាំងដោយនិយាយថាខ្សែប្រយុទ្ធនេះគឺស្រដៀងគ្នាទៅនឹងកំពូលរបស់ក្រុម Barcelona កីឡាករ Messi ។

    Related image

    គាត់បានប្រាប់ El Partidazo de COPE ថា៖ “Salah? ខ្ញុំស្រឡាញ់គាត់ណាស់។ គាត់គឺជាកីឡាករដែលមិនគួរឱ្យជឿដែលមានគុណភាពខ្ពស់។ គាត់មើលទៅដូចជា Messi ហើយពេលថ្មីៗនេះខ្ញុំបានអានពត៌មានទាក់ទងជាមួយគាត់ ហើយគាត់បាននិយាយថាខ្ញុំជាអ្នកបំផុសគំនិតរបស់គាត់ ហើយខ្ញុំរំភើបណាស់ ។ បើទោះបីជាទម្រង់លេងដ៏ល្អរបស់ Salah ក៏នៅតែធ្វើឱ្យ Real Madrid មានចិត្តពុះកញ្ជ្រោលចង់លេងនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដ៏ដែល ខណៈដែលពួកគេសម្លឹងមើលឈ្នះពានរង្វាន់នេះជាលើកទី ៣ ជាប់ៗគ្នានិងទីបួនក្នុងរយៈពេល ៥ រដូវកាលចុងក្រោយនេះ”។

    Image result for Salah

    លោក Ronaldo ជឿជាក់ថាអតីតក្លឹបរបស់គាត់នឹងយកឈ្នះក្រុម Liverpool ក្នុងការរកគ្រាប់បាល់បញ្ចូលទីច្រើនគ្រាប់ ។ គាត់បាននិយាយថា “លទ្ធផលដែលខ្ញុំគិតទុកនោះគឺ ៣-២ ក្រុមម៉ាឌ្រីដនឹងឈ្នះ ។ ប្រសិនបើពួកគេឈ្នះវគ្គផ្តាច់ព្រ័ត្រនេះមែនវានឹងក្លាយជាព្រឹត្តការណ៍ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់ពួកគេហើយខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់។ មានការសង្ស័យនៅក្នុងឆ្នាំនេះ ប៉ុន្តែក្រុម Real Madrid បានរួមគ្នានិងបានសម្រេចនូវអ្វីដែលជាប្រវត្តិសាស្ត្រ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី