
តារាបាល់ទាត់សញ្ជាត់អេស្ប៉ាញគឺជាគោលដៅសម្រាប់ក្លិបធំៗមួយចំនួនរបស់អង់គ្លេសបន្ទាប់ពីបញ្ចប់រដូវកាលមួយដែលគាត់មិនសូវបានបង្ហាញខ្លួនក្នុងឈុតជម្រើសដំបូងនៅក្នុងរដ្ឋធានីអេស្ប៉ាញឡើយ ។
យោងតាមភ្នាក់ងារខ្សែបម្រើរបស់ក្លឹបស្តេចស Real Madrid រូបនេះបានច្រានចោលការផ្តល់ជូនចំនួន ១៥០ លានអឺរ៉ូ ( ១៧៦ លានដុលា ) សម្រាប់កីឡាករ Marco Asensio ។ កីឡាករ Asensio ដែលមានវ័យ ២២ ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានត្រឹមតែ ១៩ ប្រកួតប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣២ លើកក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានចុះហត្ថលេខាជាថ្មីជាមួយក្លិបម៉ាឌ្រីដកាលពីឆ្នាំមុនដោយបន្តកិច្ចសន្យារបស់គាត់រហូតដល់ឆ្នាំ ២០២៣ ជាមួយនឹង កិច្ចសន្យាទិញផ្ដាច់ក្នុងតម្លៃរហូតទៅដល់ ៧០០ លានអឺរ៉ូ (ដែលស្មើនឹង ៨២០ លានដុល្លារ) ឯណោះ ៕
ដោយ៖តារា