Mohamed Salah ប្រហែលជាអាចបង្ហាញខ្លួនឱ្យ អេហ្ស៊ីបបាននៅ World Cup

26647
  • Mohamed Salah ត្រូវបានគេរំពឹងថានឹងអាចជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួតបាល់ទាត់ World Cup ក្រោយពីរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Liverpool ជាមួយ Real Madrid នៅក្របខណ្ឌ Champions League ។

    Image result for mohamed salah

    Salah បានដួលសង្កត់ទៅលើស្មារបស់គាត់យ៉ាងខ្លាំង ខណៈប៉ះទង្គិចជាមួយ Sergio Ramos ប្រហែល ៣០ នាទីបន្ទាប់ពីចាប់ផ្ដើមការប្រកួត ដោយទទួលបរាជ័យក្នុងលទ្ធផល ៣-១ នៅទីក្រុងគាវ ដែល Gareth Bale ស៊ុតបញ្ចូលទីបានចំនួនពីរគ្រាប់ បន្ទាប់ពី Sadio Mane បានតាមស្មើគ្រាប់បាល់បើកឆាករបស់ Karim Benzema ។ កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះត្រូវបានប្ដូរចេញ ហើយជំនួសដោយ Adam Lallana មុនពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការស្កេន។

    Image result for mohamed salah

    Jurgen Klopp គ្រូបង្វឹករបស់ក្រុមហង្សក្រហមបាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា៖ “វាគឺជារបួសដ៏ធ្ងន់ធ្ងរ ។ គាត់កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីថតកាំរស្មី X។ វាអាចប៉ះពាល់ដល់ឆ្អឹងដងកាំបិត ឬស្មាផ្ទាល់តែម្ដង។ មើលទៅដូចជាមិនមែនរបួសតិចតួចនោះទេ “។ គាត់បានបន្ថែមទៀតថា៖ “វាពិតជាអាក្រក់ខ្លាំងណាស់សម្រាប់ Mo សម្រាប់យើង និង សម្រាប់ប្រទេសអេហ្ស៊ីប។ វាគឺជាផ្នែកមួយនៃកីឡា។ ខ្ញុំមិនចូលចិត្តផ្នែកនេះទេ ប៉ុន្តែវាជាផ្នែកមួយនៃកីឡា ហើយរឿងបែបនេះអាចកើតឡើងបានជានិច្ច”។

    Image result for mohamed salah

    ស្របពេលជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យរបស់ជម្រើសជាតិអេហ្ស៊ីបលោក Mohamed Abou El-Ela បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យោងតាមព័ត៌មានពីក្រុមគ្រូពេទ្យរបស់ Liverpool កីឡាករ Salah បានទទួលរងរបួសគន្លាក់ស្មាតែប៉ុណ្ណោះ ហើយគាត់នៅតែមានសុទិដ្ឋិនិយមថា Salah នឹង អាចបង្ហាញខ្លួននៅក្នុងការប្រកួត World Cup បាន” ។ នេះបើយោងតាមកាសែត The Independent

    Related image

    រដ្ឋមន្ត្រីក្រសួងយុវជន និង កីឡាលោក Khaled Abd El-aziz ក៏សង្ឃឹមដែរថា Salah នឹងអាចជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួត World Cup ។ គាត់បានសរសេរនៅលើទំព័រ Facebook របស់គាត់ថា៖ “Salah ត្រូវបានគេរំពឹងថានឹងត្រូវសម្រាកព្យាបាលរបួសរយៈពេល ២ សប្តាហ៍ ។ គាត់នឹងសម្រាកព្យាបាលនៅ Liverpool ហើយនឹងត្រូវទទួលការហ្វឹកហាត់ស្តារកាយសម្បទាឡើងវិញ បន្ទាប់មកគាត់នឹងទៅចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអេហ្ស៊ីបនៅក្នុងប្រទេសអ៊ីតាលី “៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី