លក់ស្រស់ៗ! Liverpool រងបរាជ័យដ៏អាម៉ាស់បំផុតក្នុងរដូវកាលនេះ ក្រោយ Aston Villa លត់ ៥-០ (វីដេអូ)

33677
  • ក្រុមហងក្រហម Liverpool ត្រូវបានក្រុមទើបនឹងឡើងមកថ្មី Aston Villa បំបាក់ក្នុងលទ្ធផលស្ទើរមិនគួរឱ្យជឿ ៥ ទល់នឹង ០​ កាលពីយប់មិញនេះ ។

    ក្រុមកំពុងឡើងជើងខ្លាំង Liverpool បានធ្លាក់ចេញពីពានរង្វាន់ League Cup ក្នុងវគ្គ ៨ក្រុមចុងក្រោយយ៉ាងអាម៉ាស់បំផុតក្រោមថ្វីជើងក្រុម Aston Villa ក្នុងលទ្ធផល ៥ ទល់នឹង ០ កាលពីព្រឹកយប់មិញនេះ ខណះរំលងមិនដល់មួយថ្ងៃផងក្រុមរបស់លោក Jurgen Klopp នឹងត្រូវហោះទៅជួបជាមួយក្រុមខ្លាំងម៉ិកស៊ិក Monterrey ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup នៅលើកីឡដ្ឋាន Khalifa International Stadium របស់ប្រទេសកាតា ៕

    ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី