
កីឡាករព័រទុយហ្គាល់រូបនេះបាននិយាយនៅឯការប្រារព្ធពិធីការលើកពាន UCL របស់ក្លិបនៅទីក្រុងម៉ាឌ្រីតកាលពីថ្ងៃអាទិត្យ ។ Ronaldo បានផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រថាគាត់នឹងស្នាក់នៅជាមួយក្លឹប Los Blancos នេះបន្តទៀត ។
កីឡាករ Cristiano Ronaldo បាននិយាយថា៖ “អរគុណដែលបានមកទីនេះនៅរសៀលនេះយើងបានអរគុណដល់អ្នកដែលតែងតែគាំទ្រយើង ។ វាជាពេលវេលាដ៏សប្បាយរីករាយហើយយើងក៏សប្បាយចិត្តផងដែរ។ Hala Madrid! សូមអរគុណអ្នកទាំងអស់គ្នា ជួបអ្នកនៅឆ្នាំក្រោយ “។
បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង គាវ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានបោះពាក្យដូចជាគាត់និងចាកចេញពីក្លិប Real Madrid ថា៖ “វាពិតជាស្រស់ស្អាតណាស់សម្រាប់លេងឱ្យក្រុម Real Madrid ខ្ញុំនឹងនិយាយបន្ថែមទៀតនៅថ្ងៃបន្ទាប់យើងដឹងថាយើងល្អជាង Liverpool ។ យើងទទួលបានជ័យជំនះ “។
ដោយ៖ តារា