ខេមរៈ សិរីមន្ត ដឹកដៃភរិយាទៅស្វីតលើទឹកដីដ៏សែនត្រជាក់ប្រទេសស្វីស ធ្វើឱ្យអ្នកគាំទ្រច្រណែនព្រាត

149524
  • កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែបើកបង្ហាញពីជីវិតឯកជន ដែលស្ដែងពីសុភមង្គលក្នុងគ្រួសារធ្វើឱ្យមហាជនកោតសរសើរជាខ្លាំង ។

    ខណះថ្មីៗនេះ ខេមរៈ សិរីមន្ត បានកាន់ដៃភរិយាជាទីស្រឡាញ់ទៅសាងស្នេហ៍យ៉ាងផ្អែមល្ហែមដូចកំលោះក្រមុំនៅទឹកដីប្រទេសស្វីស កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។ខេមរៈ សិរីមន្ត និង ភរិយា បានទម្លាយរូបថតបង្ហាញកាយវិការឱបថើប កៀកកើយ ស្និទ្ធស្នាល ល្អូកល្អិនជាមួយគ្នា ប្រៀបដូចប្ដី-ប្រពន្ធទើបរៀបការហើយថ្មីថ្មោង កាន់ដៃគ្នាទៅក្រេបទឹកឃ្មុំអ៊ីចឹង ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី