
លោក Drewary បានពន្យល់ថា៖ ” Griezmann កំពុងមានការផ្តល់ជូនពិសេសមួយ ។ តាមពត៌មានចេញផ្សាយអំពីតម្លៃខ្លួនរបស់គាត់គឺ ១០០ លានអឺរ៉ូ ហើយវាអាស្រ័យលើគាត់ក្នុងការសម្រេចចិត្ត។ គាត់គួរតែធ្វើដូច្នេះមុនពេលការប្រកួតបាល់ទាត់ពិភពលោកដែលនឹងក្លាយជាស្ថានភាពដ៏ល្អ”។
លោកបន្តថា៖”វាគឺជាភ្នំប្រាក់សម្រាប់មនុស្សដ៏ទៃ ប៉ុន្តែសម្រាប់ Griezmann វាគឺគ្រាន់តែជាអំណោយមួយតែប៉ុណ្ណោះ ។ ក្លឹបទាំងអស់នៅក្នុងពិភពលោកចង់បានគាត់ដូច្នេះវាអាស្រ័យលើគាត់ក្នុងការសម្រេចចិត្ត” ។
Antoine Griezmann ត្រូវបានគេជឿថានិងផ្ទេរទៅកាន់ក្លឹប Barcelona ក្នុងពេលឆាប់ៗនេះ ខណៈដែលប្រធានក្លិបលោក Josep Maria Bartomeu បានបញ្ជាក់ថាលោកនឹងចាប់ផ្តើមការចរចាជាមួយក្លឹប Atletico Madrid នៅខែកក្កដាខាងមុខនេះ ៕
ដោយ៖តារា