Neymar អាចនិងត្រូវទៅជំនួសកន្លែងរបស់កីឡាករ Gareth Bale និង Cristiano Ronaldo

26721
  • លោក Florentino Perez ប្រធានក្លឹប Real Madrid បានបើកលក់តារាឆ្នើមពីរនាក់របស់ខ្លួនគឺកីឡាករ Gareth Bale និង Ronaldo ដើម្បីរកលុយទិញ Neymar ។ នេះបើតាមការរាយការណ៍លោក Guillem Balague របស់ Sky Sports News ។

    Image result for Gareth Bale with Ronaldo

    ទាំងកីឡាករ Bale និង Ronaldo បាននិយាយថាពួកគេអាចនឹងចាកចេញពី Real Madrid ក្រោយពីក្លឹបឈ្នះក្របខ័ណ្ឌ Champions League លើក្លឹប Liverpool កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។

    Image result for Gareth Bale with Ronaldo

    ការលក់តារាទាំងពីរនាក់នេះ អាចទទួលយកបានសម្រាប់លោក Perez ប្រសិនបើក្លឹបនេះបានវិនិយោគលើកីឡាករឆ្នើមរបស់ក្លឹប PSG ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់កីឡាដ្ឋាន Santiago Bernabeu ៕

    ដោយតារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី