
ទាំងក្រុម Villarreal និង Valencia សង្ឃឹមថានឹងចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លិប Chelsea កីឡាករ Cesc Fabregas នៅរដូវក្តៅនេះបាន ។
ក្រុម Valencia កំពុងត្រៀមខ្លួនសម្រាប់ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League វិញ ហើយក្លឹបមួយនេះចង់ធ្វើឱ្យកីឡាករវ័យ ៣១ ឆ្នាំរូបនេះក្លាយជាកីឡាករស្នូលសម្រាប់ជួយក្លឹបសម្រាប់យុទ្ធនាការឆ្នាំ ២០១៨-១៩ ខាងមុខនេះ ។ Villarreal ក៏មានបំណងចង់បានកីឡាកររបស់អតីតក្លឹប Arsenal និង Barcelona ផងដែរ ខណះដែលកិច្ចសន្យារបស់គេនៅសល់ ១២ ខែទៀតនៅឯកីឡាដ្ឋាន Stamford Bridge ៕
ដោយ៖តារា