Neymar Jr. បានសារភាពថា៖ ខ្ញុំនៅតែមិនទាន់ជា ១០០% នៅឡើយ

23317
  • សល់មិនដល់បីសប្តាហ៍ទៀតទេការប្រកួត World Cup ២០១៨ នៅប្រទេសរុស្ស៊ីនឹងឈានមកដល់ ខណះខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល និង  PSG  រូបនេះបានសារភាពថារូបគេមិនទាន់មានភាពរឹងមាំពេញលេញឡើយ ។

    Image result for neymar national team

    កីឡាករ Neymar របស់ប្រេស៊ីលបានសារភាពថាគាត់មិនទាន់មានភាពរឹងមាំ ១០០% ទេ ក្នុងរយៈពេលបីសប្តាហ៍ខាងមុខទៀត ខណះការប្រកួត World Cup និងឈានមកដល់ ។ ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain រូបនេះបានបន្តការហ្វឹកហ្វឺនយ៉ាងខ្លាំង បន្ទាប់ពីគាត់បានធ្វើការវះកាត់ករជើងដោយពីការរងរបួសអំឡុងការប្រកួតកាលពីខែ កុម្ភៈ កន្លងទៅ។ គេរំពឹងទុកថា Neymar នឹងត្រលប់មកលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលវិញបាននៅថ្ងៃទី ៣ ខែ មិថុនា  ប៉ុន្តែកីឡាករវ័យ ២៦ ឆ្នាំរូបនេះនៅមិនទាន់រឹងមាំនៅឡើយ ។

    Image result for neymar national team

    Neymar បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា៖ “ខ្ញុំនៅមិនទាន់ជា ១០០% ទេ ។ ខ្ញុំនៅមានបញ្ហានៅពេលដែលខ្ញុំធ្វើចលនា។ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីលេង។ គ្មានអ្វីដែលអាចបញ្ឈប់ខ្ញុំបានទេ ។ ការភ័យខ្លាចដែលខ្ញុំមានគឺដោយសារតែខ្ញុំបានសម្រាករយៈពេលបីខែមកហើយ ប៉ុន្តែវានឹងមិនរារាំងខ្ញុំទេ” ។

    Image result for neymar national team

    គួបញ្ជាក់ផងដែរថា ការប្រកួត World Cup ថ្ងៃបើកឆាកដំបូងរបស់ប្រេស៊ីល ត្រូវប៉ះនឹង ប្រទេសស្វ៊ីសនៅទីក្រុង Rostov  ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី