បុរសខ្លាំងរុស្ស៊ីលោក ពូទីន ថា ការចោទប្រកាន់លើលោក ដូណាល់ ត្រាំ ជារឿងប្រឌិតសុទ្ធសាធ

80260
  • នៅក្នុងសន្និសិទសារព័ត៌មានរយៈពេល ៤ ម៉ោងដែលត្រូវបានផ្សាយតាមទូរទស្សន៍លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកប្រជាធិបតេយ្យបានប្រើហេតុផលប្រឌិតដើម្បីចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះបញ្ហាប្រទេសអ៊ុយក្រែនពីព្រោះការប៉ុនប៉ងចោទលោកត្រាំ ទាក់ទងជាមួយការបោះឆ្នោតនៅរុស្ស៊ីបានបរាជ័យ ។

    បុរសខ្លាំងរុស្ស៊ីលោក ពូទីន ក៏បានព្រមានអំពីការប្រកួតប្រជែងអាវុធថ្មី ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនយល់ព្រមពង្រីកកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយទីក្រុងម៉ូស្គូ ដោយបាននិយាយថា វិមានក្រឹមឡាំងនឹងឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក​ ព្រមទាំងបានបង្ហាញពីចក្ខុវិស័យនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ី ដើម្បីអនុញ្ញាតឱ្យលោកអាចកាន់អំណាចបានមួយអណត្តិទៀត ។ ចំពោះការចោទប្រកាន់របស់លោកត្រាំ មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា គ្រាន់តែជាការបន្តនៃជម្លោះនយោបាយក្នុងស្រុកតែប៉ុណ្ណោះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី