នៅដើមខែ ៧ នេះ U-23 វៀតណាមនឹងអញ្ជាើញក្រុម FC Barcelona B មកប្រកួតមិត្តភាព

47367
  • ក្រុមជម្រើសជាតិវៀតណាម U-23 បានរៀបចំការប្រកួតមិត្តភាពមួយដែលមានការចូលរួមរបស់ក្រុម FC Barcelona B, Uzbekistan U-23 និង Oman U-23 ។

    Related image

    ការប្រកួតមិត្តភាពដែលមានបួនក្រុម ដែលត្រូវបានរៀបចំដើម្បីត្រៀមសម្រាប់កីឡាអាស៊ីឆ្នាំ ២០១៨ នឹង ប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ៣ ខែ កក្កដា ដល់ថ្ងៃទី ៨ ខែ កក្កដា។ នេះគឺជាលើកទី២ ហើយដែលក្រុម Barcelona B បានមកដល់ប្រទេសវៀតណាមសម្រាប់មិត្តភាព ។

    អ៊ុយប៊ែគីស្ថាន U-23 ដែលបានបំបាក់ក្តីសុបិន្តរបស់វៀតណាមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC U-23 Championship កាលពីខែ មករា ក៏អញ្ជើញចូលរួមផងដែរ ។ នៅក្នុងការប្រកួតនេះក្រុមតារាវ័យក្មេងរបស់វៀតណាម គឺជាក្រុមអាស៊ីអាគ្នេយ៍ដំបូងគេដែលឈានដល់វគ្គផ្តាច់ព្រ័ត្រដែលបានទម្លាក់ក្រុមខ្លាំងៗ ក្នុងតំបន់ដូចជា អ៊ីរ៉ាក់ និង កាតា។ បន្ទាប់ពីទទួលបានភាពជោគជ័យរបស់ក្រុម U-23 នៅក្នុងក្របខ័ណ្ឌ AFC U-23 Championship សហព័ន្ធកីឡាបាល់ទាត់វៀតណាម និង គ្រូបង្វឹកក្រុមជម្រើសជាតិលោក Park Hang-seo បានរំពឹងថានឹងមានសមិទ្ធផលល្អហមួយទៀតនៅក្នុងការប្រកួតតំបន់អាស៊ី។

    Related image

    នៅក្នុងការរៀបចំសម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី គ្រូបង្វឹកលោក Park នឹងធ្វើការហ្វឹកហាត់រយៈពេលបីសប្តាហ៍សម្រាប់ក្រុមអាយុក្រោម ២៣ ឆ្នាំចាប់ពីថ្ងៃទី ២៧ ខែ កក្កដា នេះតទៅ ៕

    ដោយ៖តារា

    ប្រភព :
    football-tribe
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី