
ខ្សែប្រយុទ្ធក្លិប Paris Saint-Germain រូបនេះបានបដិសេធមិននិយាយពីការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់រដ្ឋធានីរបស់អេស្ប៉ាញ និង បានបញ្ជាក់ថាគាត់កំពុងផ្តោតទៅលើការប្រកួត World Cup ។
តារារបស់ក្លឹប Paris Saint-Germain កីឡាករ Neymar កាលពីពេលថ្មីៗនេះមិនសូវមានពត៌មានទាក់ទងជាមួយការផ្ទេរទៅកាន់ក្លិប Real Madrid ទេ ហើយកីឡាកររូបនេះក៏បានបញ្ជាក់ថារូបគេកំពុងផ្តោតលើការប្រកួត World Cup ជាមួយប្រេស៊ីលជាង។ យោងតាមរបាយការណ៍របស់ Goal បានឲដឹងថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ទៅ PSG ថាគាត់ចង់ចូលរួមជាមួយក្រុមម្ចាស់ជើងឯក Champions League នៅរដូវក្តៅ ។
ទោះបីជាយ៉ាងណាក៏ដោយគាត់បានប្រឈមមុខនឹងការតស៊ូរបស់ក្រុមជើងឯក Ligue 1 ដែលមានក្តីសង្ឃឹមក្នុងការរក្សាកីឡាករខ្សែប្រយុទ្ធរបស់ពួកគេ ដែលពួកគេបានចុះកុងត្រាក្នុងតម្លៃបំបែកកំណត់ត្រាពីក្លឹប Barcelona កាលពីឆ្នាំ ២០១៧ ៕
ដោយ៖តារា