
ក្លិបហង្សក្រហម Liverpool បានបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងជាមួយនឹងខ្សែបម្រើប្រេស៊ីលវ័យ ២៤ ឆ្នាំ កីឡាករ Fabinho បន្ទាប់ពីអតីតកីឡាកររបស់ Monaco រូបនេះធ្វើតេស្តសុខភាពទទួលបានទទួលជោគជ័យ ក្នុងតម្លៃខ្លួន ៤៥ លានអឺរ៉ូ បូកជាមួយប្រាក់រង្វាន់ ៥ លានអឺរ៉ូ បន្ថែមទៀត ។
Fabinho បានផ្តល់បទសម្ភាសន៍ជាលើកដំបូងរបស់គាត់ក្នុងនាមជាកីឡាករហងក្រហមថា៖ “ខ្ញុំពិតជារំភើបចំពោះការផ្លាស់ប្តូរនេះ។ នេះគឺជាអ្វីដែលខ្ញុំចង់បានហើយនេះគឺជាក្រុមដ៏ធំមួយ។ ខ្ញុំមិនចាំបាច់គិតច្រើនអំពីការមកទីនេះទេ។
Welcome to #LFC, Fabinho. 🙌https://t.co/Xd7ylCfnqJ pic.twitter.com/nYbV243DY5
— Liverpool FC (@LFC) May 28, 2018
កីឡាកររូបនេះបន្តថា៖ “ខ្ញុំនឹងព្យាយាមបង្កើតប្រវត្តិសាស្រ្តផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្លឹបបាល់ទាត់នេះដោយសង្ឃឹមថានៅលើកម្រិតផ្ទាល់ខ្លួន ខ្ញុំអាចឈ្នះពានរង្វាន់ជាមួយនឹងក្លិបនេះ ខ្ញុំនឹងព្យាយាមអភិវឌ្ឍន៍ និង រៀនសូត្រនិងកែលម្អខ្លួនឯង និង ដើម្បីក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ក្លិបនេះ”៕
ដោយ៖តារា