មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បោះសម្ដីចំៗថា សហរដ្ឋអាមេរិកញៀននឹងការដាក់ទណ្ឌកម្មមកលើអ៊ីរ៉ង់

79118
  • រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក ម៉ូហាមាដ យ៉ាវ៉ាដ យ៉ារីវ (Mohammad Javad Zarif) បានសរសេរនៅក្នុងបណ្តាញសង្គមធ្វឺតធើរកាលពីថ្ងៃអាទិត្យថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ គឺប្រៀបដូចជាការញៀនមួយដែលគ្មានការពិចារណា ។

    រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់បានសរសេរបន្ថែមទៀតថា អាកប្បកិរិយាញៀននេះនឹងប៉ះពាល់ដល់មិត្តភក្តិរវាងប្រទេសទាំងពីរ ។ ជម្លោះរវាងទីក្រុងតេរ៉ង់ និងវ៉ាស៊ីនតោនបានកើនឡើងចាប់តាំងពីឆ្នាំមុននៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ទីក្រុងតេរ៉ង់ជាមួយប្រទេសចំនួន ៦ ព្រមទាំងបានដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ធ្លាក់ចុះជាលំដាប់ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី