Andres Iniesta ថា៖ ក្លិប Real Madrid ចង់ចុះហត្ថលេខាជាមួយខ្ញុំ

43556
  • Andres Iniesta បាននិយាយនៅទូរទស្សន៍អេស្ប៉ាញ El Hormiguero នៅពេលដែលបានចូលរួមជាមួយក្រុមថ្មីរបស់គាត់ Vissel Kobe ហើយក៏បាននិយាទាក់ទងនិងក្លឹប Real Madrid ។ អតីតប្រធានក្រុម Barca បានបង្ហើបឱ្យដឹងថា Real Madrid ចងចុះហត្ថលេខាជាមួយនិងគាត់ ។

    Image result for andres iniesta

    Iniesta បានទទួលស្គាល់ថា៖ “មានពេលខ្លះម៉ាឌ្រីដមានអារម្មណ៍ថាចង់ចុះហត្ថលេខាជាមួយខ្ញុំ ។ មិនដែលមានការចរចារលើសពីការពិតដែល Real Madrid ចង់ឱ្យខ្ញុំនៅទីនោះទេ ។ ខ្ញុំច្បាស់ណាស់ថាខ្ញុំចង់ទទួលបានជោគជ័យនៅក្នុងក្លឹប Barcelona ។ ការចាប់ផ្តើមមិនងាយស្រួលទេហើយមានការពិភាក្សាទៅកន្លែងផ្សេងទៀត ប៉ុន្តែខ្ញុំតែងតែពេញចិត្តក្នុងការលេងត្រឹមតែ ១០ នាទីនៅទីនេះជាជាងទៅលេងនៅក្នុងក្រុមផ្សេងទៀត” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី