រាជធានីភ្នំពេញ បង្កើតការិយាល័យប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ

66348
  • រដ្ឋបាលរាជធានីភ្នំពេញបង្កើតការិយាល័យប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ ។
    អភិបាលរាជធានីភ្នំពេញបានអៈអាងថា ការិយាល័យប្រជាពលរដ្ឋដែលបង្កើតឡើងនៅ ថ្នាក់រាជធានីនេះ គឺជាយន្តការបង្ខិតរដ្ឋបាលសាធារណៈឲ្យកាន់តែនៅគៀកកិតនឹងប្រជាពលរដ្ឋ ពិសេសគឺជាយន្តការតម្រង់ទិសការិយាល័យច្រកចេញចូលតែមួយទំាងនៅថ្នាក់រាជធានី និងរដ្ឋ បាលខណ្ឌ ។

    ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយស្តីពីអនុក្រឹត្យបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី២៣ ខែធ្នូនេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងប្រកបដោយភាព ស្មោះត្រង់ ដើម្បីឆ្លើយទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមកទទួលសេវា។
    ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានពន្យល់ថា ការិយាល័យប្រជាពលរដ្ឋគឺជាយន្តការអព្យា ក្រឹត្យមួយដែលត្រូវបង្កើតឡើងសម្រាប់ទទួលនិងសម្របសម្រួល ដោះស្រាយបណ្តឹងនៅក្រៅ ប្រព័ន្ធតុលាការដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅ ថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបន្តថា កិច្ចការនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងខ្លំាងក្លា តាមបែបវិមជ្ឈការនិងវិសហមជ្ជការ ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលពន្លឿនប្រសិទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ លោក សំ សារិទ្ធ ចៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញបានឲ្យដឹងថា ការបង្កើតការិយ័យប្រជាពលរដ្ឋនេះ មានតួនាទីសំខាន់ណាស់ដែលជួយពន្លឿនការផ្តល់សេវា សាធារណៈជូនពលរដ្ឋឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

    សូមបញ្ជាក់ថា អនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី