Dani Carvajal អាចបង្ហាញខ្លួននៅ​ World Cup បាន ខណះរបួសមិនធ្ងន់ធ្ងរ

5964
  • កីឡាករ Dani Carvajal បានរងរបួសសរសៃពួរក្នុងអំឡុងពេលតង់ទី២ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹង Liverpool ។ ការធ្វើតេស្តវេជ្ជសាស្រ្តបានបង្ហាញថារបួសមិនធ្ងន់ធ្ងរដូចការភ័យខ្លាចទេរបស់អ្នកគ្រាំទ្រទេ ហើយ Carvajal គួរតែមានសុខភាពល្អក្នុងរយៈពេល ២-៣ សប្តាហ៍ ទៀត ។

    Related image

    Carvajal បានធ្វើតេស្តលើសរសៃពួររបស់គាត់កាលពីម្សិលមិញនេះក្នុងរយៈពេល ១ ម៉ោងកន្លះ ដែលបង្ហាញថាជាការរងរបួសថ្នាក់ទី II តិចជាងការរំពឹងទុកដូច្នេះវត្តមានរបស់គាត់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកមិនត្រូវបានបដិសេធ។ ការត្រលប់មកទីលានវិញគួរតែមានលក្ខណៈសមស្របក្នុងរយៈពេលពីរឬបីសប្តាហ៍ខាងមុខទៀត ។

    Image result for Dani Carvajal

    លោក Julien Lopetegui ដែលជាគ្រូបង្វឹកអេស្ប៉ាញនឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានបង្ខំឱ្យខកខានការប្រកួត Euro ២០១៦ ដោយសារតែរបួសនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដូចគ្នានេះដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី