Philippe Coutinho បាននិយាយថា៖ ខ្ញុំកំពុងព្យាយាមរៀនពី Andres Iniesta

7889
  • កីឡាករសញ្ជាតិប្រេស៊ីល និង ជាអតីតកីឡាកររបស់ក្លឹបហងក្រហម liverpool ខ្សែបម្រើ Philippe Coutinho បាននិយាយថាគាត់កំពុងតែរៀនពីអតីតមិត្តរួមក្រុមកីឡាករ Andres Iniesta ។

    Image result for Philippe Coutinho with Andres Iniesta

    ខ្សែបម្រើ Philippe Coutinho បាននិយាយថា៖ “អ្នករាល់គ្នាដឹងពីអ្វីដែល Iniesta តំណាងឱ្យ ប៉ុន្តែនៅទីលានគាត់ជាមនុស្សម្នាក់ដ៏អស្ចារ្យ។ នៅពេលខ្ញុំចុះហត្ថលេខាជាមួយ Barce គាត់គឺជាមនុស្សដំបូងគេដែលផ្ញើសារស្វាគមន៍ដល់ខ្ញុំ។ វាជារឿងពិសេសដើម្បីទទួលបានសារនោះ។ ខ្ញុំមានទំនុកចិត្តខ្លាំងណាស់”។

    Coutinho បន្តថា៖​​​ “ខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តមើលអ្វីដែលកើតឡើងនៅក្នុងការហ្វឹកហាត់​​ ហើយព្យាយាមរៀនខ្ញុំបានធ្វើវាជាមួយ Steven Gerrard នៅឯ Liverpool ហើយឥឡូវនេះខ្ញុំក៏បានធ្វើវាជាមួយនឹង Iniesta ព្រោះគាត់គឺជាកីឡាករដែលមានបទពិសោធដ៏អស្ចារ្យ​ និង ដឹងពីវិធីលេងតែមួយគត់ដែលកំណត់ពីចង្វាក់នៃរបៀបលេងនៅ Barce ។  ខ្ញុំបានព្យាយាមរៀនឲបានកាន់តែច្រើនតាមដែលខ្ញុំអាចធ្វើទៅបានពីគាត់ដូចជាខ្ញុំធ្វើជាមួយ Lionel Messi ដែរ” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី