លោក Tony Adams បានជម្រុញឱ្យ John Terry ផ្ទេរទៅកាន់លីគកំពូលរបស់ចិន

8369

អតីតកីឡាកររបស់ក្រុម Arsenal លោក Tony Adams បានបញ្ចុះបញ្ចូលកីឡាករ John Terry ថាប្រទេសចិនគឺជាកន្លែងសម្រាប់ចូលនិវត្តន៍ដ៏ល្អឥតខ្ចោះសម្រាប់អតីតប្រធានក្រុមតោខៀវ Chelsea ។ Terry ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Aston Villa នៅរដូវក្តៅនេះបន្ទាប់ពីក្លឹបនេះចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Championship ក្រោមស្នាដៃក្រុម Fulham ។

Image result for Tony Adams

នៅក្នុងបទសម្ភាសន៍ជាមួយ The Sun លោក Adams បាននិយាយថា៖” សូមអញ្ជើញមកចូលរួមជាមួយខ្ញុំនៅប្រទេសចិន ។ Terry នឹងក្លាយជាកីឡាករដ៏ល្អសម្រាប់ការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Chinese Super League ” ។ គាត់បានបន្ថែមថា “ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ហើយខ្ញុំកំពុងធ្វើការនៅក្លឹបមួយ ប៉ុន្តែ John ខុសពីខ្ញុំ។ ​បទពិសោធរបស់គាត់អាចធ្វើឲគាត់ធ្វើការនៅក្លឹបនេះបាន “។

Image result for John Terry

គួបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះលោក Adams​​​ គឺជាអ្នកពិគ្រោះយោបល់សម្រាប់ក្លឹបចិនជាច្រើនបន្ទាប់ពីដឹកនាំនៅក្លឹបជាច្រើនដូចជា Wycombe, Portsmouth, Qabala និង Granada ៕

ដោយ៖តារា

ប្រភព :
football-tribe
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី