១ថ្ងៃកាន់តែស្អាតជាង១ថ្ងៃ! សុខ ស្រីនាង ត្រូវហ្វេនលួចខ្នាញ់គ្រប់ៗគ្នា ជាមួយសម្រស់ដ៏គួរឱ្យស្រឡាញ់របស់នាង

148414
  • ច្បាស់ជាបានស្គាល់រួចមកហើយ ពី សុខ ស្រីនាង ដែលទើបតែចូល ក្នុងផលិតកម្ម រស្មីហង្សមាស​ មិនបានប៉ុន្មាន ក៏ទទួលបានភាពល្បីល្បាញមិនណយ ។ ប៉ុន្តែទោះបី អ្នកនាងមិនមានភាពជោគជ័យនៅក្នុងរឿងស្នេហាក៏ដោយ តែបើងាកមកមើលលើ វិស័យសិល្ប:​វិញ អ្នកនាងកាន់តែមានទីផ្សារក្នុងសិល្ប:ច្រើន ។​

    មិនថាការងារតាមខេត្ត ឬការងារ តាមកម្មវិធីផ្សេងៗ សុទ្ធសឹងតែអ្នកនាង មានវត្តមាននៅទីនោះ ដោយមានការងារច្រើនយ៉ាងណា ក៏អ្នកនាង នៅតែមានសម្រស់គួរឲ្យទាក់ទាញដដែល ។ យ៉ាងណាមិញ ថ្មីៗនេះអ្នកនាង​សុខ ស្រីនាង ត្រូវបានក្រុមហ៊ុនរស្មីហង្សមាស​ អញ្ជើញឲ្យធ្វើជា គណកម្មការក្នុង កម្មវិធី Cambodian Idol Junior​​​ ។ ពីមួយអាទិត្យទៅមួយអាទិត្យ ការលេងស្ទីល នឹងតុបតែងខ្លួនរបស់អ្នកនាង មើលទៅកាន់តែស្រស់ស្អាតភ្លែកភ្នែករាងរាល់សប្ដាហ៍ ដោយ បានឆក់យកបេះដូងពីកម្លោះៗគ្រប់គ្នា ជាពិសេស គឺរូបថតថ្មីៗ ដែលទើបបង្ហោះនេះតែម្តង ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី