ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិ សម្រាប់វគ្គជម្រុះ AFC Cup ទល់នឹងក្លឹបឡាវ

99172
  • ក្លឹបព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិក្នុងការប្រកួតជម្រុះ AFC Cup រដូវកាល២០២០ នៅខែមករា ខាងមុខ ដោយត្រូវទទួលជាមួយនឹងក្លិប Master 7 ដែលជាក្រុមជើងឯកលីគកំពូលឡាវ ។

    នេះមិនមែនជាលើកទីមួយទេដែលទីលានតំណាងជាតិទទួលរៀបចំពានរង្វាន់ក្លិបកម្រិតអាស៊ីខាងលើ ដោយកន្លងមក បឹងកេត និងណាហ្គាវើលដ៍ក៏ប្រើប្រាស់សម្រាប់ការប្រកួតរៀងៗខ្លួនតាំងពីវគ្គជម្រុះដល់វគ្គចែកពូល ។ មុនឆ្លងដល់វគ្គចែកពូល ព្រះខ័នរាជស្វាយរៀង ត្រូវបំពេញភារកិច្ចនៅវគ្គ Play-Off ជាមុនសិនដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២២ ខែមករា សម្រាប់ជើងទីមួយ និងជើងទីពីរនៅរដ្ឋធានីវៀងចន្ទន៍ មួយសប្ដាហ៍បន្ទាប់ ។

    គួរឱ្យដឹងផងដែរថា ក្រុមឈ្នះក្នុងចំណោមភាគីទាំងពីរនឹងឆ្លងចូលពូល G ដែលមានក្រុមខ្លាំង Ceres Negros របស់ហ្វីលីពីន, ក្រុមវៀតណាម Than Quang Ninh និងក្លិបឥណ្ឌូនេស៊ី Bali United កំពុងរង់ចាំស្រាប់ ៕

    ដោយ៖ តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី