
គ្រូបង្វឹកក្រុមបីសាចក្រហម Manchester United លោក Jose Mourinho មានការព្រួយបារម្ភថាក្លឹបរបស់គាត់អាចនឹងមិនមានលុយគ្រប់គ្រាន់ក្នុងការទិញកីឡាករ Gareth Bale ដោយសារតែការចំណាយដ៏ច្រើនក្នុងការទិញកីឡាកររូបនេះក្នុងតម្លៃរហូតដល់ ៣៣៥ លានផោន (៤៤៦ លានដុល្លារ) ឯណោះ។
ក្រោយពីការបង្ហាញខ្លួនរបស់ Bale ក្នុងក្របខ័ណ្ឌ Champions League ក្លឹប Real Madrid ចង់បាន ២០០ លានផោន ( ២៦៦ លានដុល្លារអាមេរិក) សម្រាប់កីឡាករអន្តរជាតិវេលស៍រូបនេះ ហើយត្រូវចំណាយប្រាក់រហូតដល់ ១៣៥ លានផោន ( ១៨០ លានដុល្លារ) ក្នុងប្រាក់ឈ្នួលសរុបក្នុងរយៈពេលបួនឆ្នាំឲកីឡាកររូបនេះ ។ តួលេខនោះបានធ្វើឱ្យលោក Mourinho សង្ស័យថាក្រុមបិសាចក្រហមនឹងធ្វើឱ្យកីឡាករវ័យ ២៩ ឆ្នាំរូបនេះ និងរបូតចេញពីដៃម្ដងទៀត ដូចកាលពីមុន ៕
ដោយ៖តារា