
កាសែត Daily Star បានរាយការណ៍ថាក្លឹប Leicester City បានបើកការចរចាជាមួយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jaime Vardy តាមរយៈកិច្ចសន្យាថ្មីដ៏ធំមួយដើម្បីរក្សាគាត់នៅបន្តជាក្លឹបដែលមានម្ចាស់ជាមហាសេដ្ឋីជាជនជាតិថៃ។
ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយការផ្ទេរទៅកាន់ក្រុម Atletico Madrid ហើយខ្សែប្រយុទ្ធដ៏មុតស្រួចនេះក៏កំពុងខិតខំប្រឹងប្រែងត្រៀមជួយក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup ផងដែរ ។ Leicester នឹងផ្តល់ឱ្យ Vardy នូវកិច្ចសន្យាមួយដែលមានតម្លៃ ១២០.០០០ ផោនក្នុង ១ សប្តាហ៍ដែលអាចរក្សាគាត់ឲនៅជាមួយក្លិបនេះរហូតដល់អាយុ ៣៤ ឆ្នាំ ៕
ដោយ៖តារា