Barcelona ត្រៀមកញ្ចប់លុយដ៏ធំ ប្តេជ្ញាចិត្តនាំយកតារារបួស Neymar ពី PSG សារជាថ្មី

36674
  • ក្លឹបអ្នកមានបុណ្យ FC Barcelona នៅតែប្តេជ្ញាចិត្តនាំយកតារាឆ្នើម Neymar Jr របស់ក្លឹប Paris Saint-Germain ទៅកាន់ទឹកដី Camp Nou វិញ ហើយនឹងធ្វើការវាយលុកលើទីផ្សាផ្លាស់ប្តូរកីឡាករនៅរដូវក្តៅខាងមុខនេះ ។

    កីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៧ឆ្នាំរូបនេះបានជាប់ពាក់ព័ន្ធរឿងផ្ទេរចេញពីក្របខណ្ឌ Ligue 1 កាលពីរដូវក្តៅកន្លងទៅនេះ ប៉ុន្តែនៅទីបំផុតក្រុមជើងឯកបារាំង PSG បានបដិសេធមិនព្រមលក់នោះឡើយ ទោះបីជា Neymar ចង់វិលត្រឡប់ទៅកាន់ក្លឹបចាស់របស់គាត់យ៉ាងណាក៏ដោយ ។ ទោះបីជាយ៉ាងណាក៏ដោយ Neymar បានបន្តធ្វើបានយ៉ាងល្អចាប់តាំងពីគាត់បានវិលត្រឡប់ពីរបួសកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបើយោងតាមប្រភពជិតស្និទ្ធនឹងក្លឹបយក្សអេស្ប៉ាញបានឱ្យដឹងថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យខ្សែប្រយុទ្ធតម្លៃថ្លៃរូបនេះក្លាយជាអាទិភាពទីមួយរបស់ពួកគេម្តងទៀតនៅរដូវកាលក្រោយនេះ ។​

    គួរំលឹកថា នៅរដូវក្តៅនេះពួកគេបានចុះកិច្ចព្រមព្រៀងលើខ្សែប្រយុទ្ធ Antoine Griezmann និងខ្សែបម្រើ Frenkie de Jong របស់ក្លិប Ajax ផងដែរ ប៉ុន្តែពួកគេនឹងផ្តោតទាំងស្រុងទៅលើ Neymar នៅរដូវក្ដៅក្រោយ ។ បើតាមរបាយការណ៍បានឱ្យដឹងថា Barca សង្ឃឹមថានឹងប្រមូលបានប្រហែលពាក់កណ្តាលនៃថ្លៃផ្ទេរចំនួន ២២២ លានផោន (១៩០ លាន / ២៤៦ លានដុល្លារ) តាមរយៈការលក់កីឡាករ ។ ខណះតួលេខនៃទឹកប្រាក់ ២២២ លានផោនត្រូវបានទាមទារដោយប្រធានផ្នែកកីឡារបស់ PSG លោក Leonardo កាលពីចុងរដូវក្តៅមុន ទោះបីជាវានៅតែត្រូវបានគេមើលឃើញថា តើចំនួននេះនឹងនៅថេរឬអត់ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី