
ក្លិប Napoli បានច្រានចោលនូវសំណើរផ្តល់តម្លៃ ៣៩ លានផោន ( ៥២ លានដុល្លារ ) ពីក្លិប Manchester City សម្រាប់កីឡាករ Jorginho ។
Manchester City បានធ្វើឱ្យខ្សែបម្រើស្លាបអ៊ីតាលីម្នាក់នេះក្លាយជាគោលដៅកំពូលរបស់ពួកគេសម្រាប់រដូវក្តៅនេះ ហើយនឹងប្រឈមនឹងការប្រកួតប្រជែងពីក្លិបតោខៀវ Chelsea ដែលក្លឹបមួយនេះកំពុងកំណត់យកអតីតគ្រូបង្វឹករបស់ក្លិប Napoli លោក Maurizio Sarri ទៅធ្វើជាគ្រូបង្វឹកជំនួសលោក Antonio Conte ។ Napoli សង្ឃឹមថាសង្រ្គាមដេញថ្លៃមួយរវាងក្រុម Man City និង Chelsea នឹងឡើងដល់ ៥២ លានផោន ( ៦៩ លានដុល្លារអាមេរិក) ៕
ដោយ៖តារា