
តារាចម្រៀងដែលមានសម្រស់ស្រស់ស្អាត និងមានរាងតូចច្រឡឹងគួរឱ្យស្រឡាញ់ បូកជាមួយទឹកដមសម្លេងពិរោះរណ្តំ វិរៈ និច្ច ។ អតីត Freshie Girl លេខ២ កាលពីឆ្នាំ ២០១៤ រូបនេះ តែងតែបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតពីជីវិត ឯកជនរបស់ខ្លួននៅលើគណនី IG ជារឿយៗ ។
ជាមួយសម្រស់ដ៏ស្រស់ស្អាត និង ទឹកដមសំឡេងពីរោះ ព្រមទាំងមានការជួយជ្រោមជ្រែងពីពូបង្កើតរបស់នាង ដែលជាតារាចម្រៀងល្បីស្រាប់ គឺលោកខាន់ ជេមស៍ នោះ ទើបត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ វីរៈ និច្ច ទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យសិល្បៈ ។ បើក្រឡេកទៅមើលពីរូបសម្រស់របស់តារាចម្រៀងរូបនេះវិញ នាងធ្លាប់បាន បង្ហើបឱ្យមហាជនបានដឹងថា រូបសម្រស់របស់នាង នៅរក្សាបានលក្ខណៈធម្មជាតិពិតៗ មិនមានការកែសម្ជស្សឡើយ ។ មួយរយៈចុងក្រោយនេះ គេតែង សង្កេតឃើញ វីរៈ និច្ច បានផ្លាស់ប្ដូរស្ទីលនៃការតុបតែងខ្លួនប្លែកៗ និង សិចស៊ីទាក់ទាញមិនធម្មតាទេ ៕
ដោយ៖ នីតា