Messi៖ខ្ញុំសុខចិត្តបោះបង់ចោលពានជាមួយ Barce ប្រសិនបើអាចឈ្នះ WC ជាមួយអាហ្សង់ទីន

6001
  • ខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona បាននិយាយថាប្រសិនបើគាត់អាចបោះបង់ចោលពានក្របខ័ណ្ឌ La Liga ដើម្បីប្តូរយកពានរង្វាន់ World Cup សម្រាប់អាហ្សង់ទីននោះគាត់ធ្វើភ្លាម ។

    Image result for lionel messi national team career

    កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានជួយឱ្យក្រុម Blaugrana ( Barcelona ) ឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរក្នុងរដូវកាលនេះគឺ La Liga និង Copa del Rey ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ernesto Valverde ។ ទោះជាយ៉ាងណាក៏ដោយកីឡាករអាហ្សង់ទីនរូបនេះនៅតែសង្ឃឹមថាចង់លើកពាន World Cup ជាលើកដំបូងរបស់ខ្លួន ហើយគាត់បាននិយាយថាវានឹងមានន័យខ្លាំងណាស់ចំពោះគាត់ជាងការលើកពាន La Liga ទៅទៀត ។

    Image result for lionel messi national team career

    Messi បានប្រាប់ទូរទស្សន៍របស់អាហ្សង់ទីន El Trece ថា៖ “ខ្ញុំសុខចិត្តប្តូរពានរង្វាន់របស់ក្រុម Barcelona យកពានរង្វាន់មួយសម្រាប់ក្រុមជម្រើសជាតិរបស់ខ្ញុំ ។ ការឈ្នះពាន World Cup ជាមួយអាហ្សង់ទីនគឺជាអ្វីដែលពិសេសបំផុត” ។ អាហ្សង់ទីនមិនមែនជាក្រុមជម្រើសជាតិដែលមានប្រៀបក្នុងការឈ្នះពាន World Cup នៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែ Messi មានទំនុកចិត្តយ៉ាងខ្លាំងថាក្រុមជម្រើសជាតិអាហ្សង់ទីនរបស់គាត់អាចនឹងទម្លាក់ក្រុមខ្លាំងៗមួយចំនួនបាននៅក្នុងព្រឹត្តិការណ៍នេះបាន។

    Related image

    Messi បន្តថា៖ “ខ្ញុំមានជំនឿចិត្តខ្លាំងណាស់ក្រុមនេះ យើងធ្វើការហ្វឹកហាត់បានយ៉ាងល្អ យើងមានកីឡាករដែលមានសមត្ថភាពខ្ពស់ និង មានកីឡាករពោពេញទៅដោយបទពិសោធិន៍ជាច្រើន ។ ប៉ុន្តែយើងមិនបាច់អួតប្រាប់ពិភពលោកឲដឹងថា យើងក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ដោយសារតែយើងជាក្រុមដែលល្អបំផុតនោះទេ ព្រោះជាក់ស្ដែងវាមិនមែនបែបនេះទេ ។

    Related image

    នៅពេលគេសួចោទអំពីគូរប្រកួតក្នុងពូល D ជាមួយក្រុមអាហ្សង់ទីន Lionel Messi បាននិយាយថា៖ “អ៊ីស្លង់គឺជាក្រុមមួយដែលបន្តជាប់ក្នុងការប្រកួតបាល់ទាត់នៅទ្វីបអឺរ៉ុបយូរជាងគេ ហើយក៏ជាក្រុមដែលធ្វើឱ្យមានការលំបាកដល់គ្រប់ក្រុមទាំងអស់ផងដែរ ។ ចំណែកក្រូអាតវិញគេមានខ្សែបម្រើលេងបានយ៉ាងល្អដែលមានរបៀបលេងដូចបាល់ទាត់អេស្ប៉ាញដែរ រីឯ នីហ្សេរី វិញជាក្រុមតែងតែប្រកួតប្រជែងជាមួយយើងជានិច្ច”៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី