
ASEAN Football Federation (AFF) គឺជាសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ដែលមានសមាជិកចំនួន ១១ ប្រទេស (បូកបន្ថែមអូស្ត្រាលី) ដែលស្ថិតនៅជាមួយគ្នា ។ នៅពេលនេះយើងមកចាប់អារម្មណ៍ជាបន្តទៀតនៅក្នុងលីគអាជីពរបស់បណ្តាប្រទេសទាំងនោះថា តើលីគនីមួយៗមានក្រុមចំនួនប៉ុន្មាន? ខណះខាងក្រោមនេះគឺជាចំនួនក្រុមនៅក្នុងលីគកំពូលទាំង ១២ នៅតំបន់អាស៊ានរបស់យើងបូករួមទាំង អូស្រ្តាលីផងដែរ៖
១/ A-League (អូស្ត្រាលី) បង្កើតនៅ ឆ្នាំ ២០០៥ មានចំនួន ១០ ក្រុម
២/ Brunei Super League (ប្រ៊ុយណេ) បង្កើតនៅ ឆ្នាំ ២០១២ មានចំនួន ១១ ក្រុម
៣/ Cambodian League (កម្ពុជា) បង្កើតនៅ ឆ្នាំ ១៩៨២ មានចំនួន ១២ ក្រុម
៤/ Liga 1 (ឥណ្ឌូនេស៊ី) បង្កើតនៅ ឆ្នាំ ២០០៨ មានចំនួន ១៨ ក្រុម
៥/ Lao Premier League បង្កើតនៅ ឆ្នាំ ១៩៩០ មានចំនួន ៨ ក្រុម
៦/ Malaysia Super League (ម៉ាឡេស៊ី) បង្កើតនៅ ឆ្នាំ ២០០៤ មានចំនួន ១២ ក្រុម
៧/ Myanmar National League (មីយ៉ាន់ម៉ា) បង្កើតនៅ ឆ្នាំ ២០០៩ មានចំនួន ១២ ក្រុម
៨/ Philippines Football League (ហ្វ៊ីលីពីន) បង្កើតនៅ ឆ្នាំ ២០១៧ មានចំនួន ៦ ក្រុម
៩/ S-League (សិង្ហបុរី) បង្កើតនៅ ឆ្នាំ ១៩៩៦ មានចំនួន ៩ ក្រុម
១០/ Thai League 1 (ថៃ) បង្កើតនៅ ឆ្នាំ ១៩៩៦ មានចំនួន ១៨ ក្រុម
១១/ V-League 1 (វៀតណាម) បង្កើតនៅ ឆ្នាំ ២០០០ មានចំនួន ១៤ ក្រុម
ដោយ៖ តារា