Real Madrid បញ្ចេញឈុតឯសណ្ឋានថាថ្មីសម្រាប់រដូវកាល ២០១៨-១៩ ប៉ុន្តែគ្មានវត្តមាន Ronaldo

9332

ក្លឹប Real Madrid ទើបតែបំបាក់ក្រុមហងក្រហម liverpool ក្នុងលទ្ធផល ៣ ទល់នឹង ១ ដើម្បីលើកពានរង្វាន់ក្របខ័ណ្ឌ  UCL  ពេលនេះទើបតែបានបញ្ចេញនូវឈុតឯសណ្ឋានថ្មីរបស់ខ្លួន ប៉ុន្តែមិនបានឃើញវត្តមាន Ronaldo មកផ្សព្វផ្សាយឡើយ ។

រឿងរ៉ាវមួយចំនួនបានបង្កើតជាចម្ងល់ដល់អ្នកគ្រាំទ្រ ទោះជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានជួយក្រុមអជិរាជស Real Madrid លើកពាននេះក៏ដោយ ក៏មានសារពត៌មានបានចុះផ្សាយថាម្ចាស់ពាន Ballon d’Or ប្រាំសម័យកាលរូបនេះចាកចេញនៅរដូវកាលក្រោយនេះ ។ ខណៈពេលដែលក្លិប Real Madrid ក៏កំពុងតែចង់លក់រូបគេចេញដើម្បីរកលុយទុកទិញ Neymar JR របស់ក្លឹប PSG វិញ ។

ប៉ុន្តែទោះជាយ៉ាងណាក្ដីក៏មិនទាន់មានសេចក្តីប្រកាសណាមួយជាផ្លូវការអំពីអនាគតរបស់គេទេ ។ នៅស្របពេលឈុតសម្លៀកបំពាក់ថ្មីនេះឃើញមានតែកីឡាករ Ramos, Macelo, Asensio, Navas, Bale និងកីឡាករមួយចំនួនទៀតតែប៉ុណ្ណោះដែលមានមុខក្នុងការផ្សព្វផ្សាយអាវថ្មីនេះ ៕

នេះជាវិដេអូបង្ហាញឈុតឯសណ្ឋានថ្មី៖

ដោយ៖តារា

ប្រភព :
standard
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី