Luis Suarez៖ Salah គឺគាត់ស្ថិតក្នុងស្ថានភាពដូចខ្ញុំកាលពី ៤ ឆ្នាំមុន

21763
  • អតីតកីឡាករហង្សក្រហម Liverpool ចង់ឱ្យ Mohamed Salah មានសុខភាពល្អឡើងវិញ ។ ហើយគាត់សង្ឃឹមថា Salah នឹងជាទាន់សម្រាប់ការប្រកួត World Cup ។

    Related image

    Luis Suarez បាននិយាយថា៖ “ទាក់ទងនឹង Salah ជាការពិតគឺថាគ្មាននរណាម្នាក់សប្បាយចិត្តនៅពេលដែលលឺគូប្រកួតប្រជែញរបស់ខ្លួនរងរបួសទេ ហើយណាមួយជិតដល់ការប្រកួត World Cup ថែមទៀតផង “។

    Image result for Mohamed Salah

    គាត់បានបន្តទៀតថា៖ “គាត់ស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែខ្ញុំតែងតែនិយាយថាខ្ញុំតែងតែចង់ឱ្យគាត់ឆាប់មានសុខភាពល្អបំផុតដើម្បីលេងតទល់ជាមួយគ្នា ហើយចង់បង្ហាញថាអ៊ុយរូហ្គាយ ល្អជាង អេហ្ស៊ីប ។ ខ្ញុំចង់ឱ្យគាត់មានភាពប្រសើរឡើងវិញនិងរីករាយនឹងការប្រកួត World Cup គាត់ស្ថិតក្នុងស្ថានភាពដូចគ្នាខ្ញុំកាលពី ៤ ឆ្នាំមុន ហើយខ្ញុំមិនចង់អោយបាត់បង់នរណាម្នាក់នៅទីនេោះទេ “។

    Related image

    Mohamed Salah បានរងរបួសដ៏ដ៏អាក្រក់មួយ មុនពេលយុទ្ធនាការ World Cup ដែលអាចរារាំងគាត់មិនឱ្យទៅប្រទេសរុស្ស៊ី។ គាត់បានទទួលរងរបួសសរសៃពួរស្មារបស់គាត់បន្ទាប់ពីការប៉ះទង្គិចជាមួយ Ramos នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។  Salah បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារម្សិលមិញនេះរួមជាមួយបុគ្គលិកពេទ្យរបស់ LFC ដើម្បីព្យាបាលរបួសស្មារបស់គាត់ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី