
ក្លឹប Barcelona ជឿថាខ្សែបម្រើ Christian Eriksen នឹងក្លាយជាអ្នកជំនួសកន្លែងកីឡាករ Andres Iniesta ដ៏ល្អម្នាក់ ប៉ុន្តែ Antoine Griezmann គឺមានអាទិភាពជាង ។ ប្រសិនបើមិនអាចចុះកុងត្រាជាមួយ Griezmann បានក៏ដោយក៏ការចុះហត្ថលេខាលើខ្សែបម្រើ Eriksen នៅរដូវក្តៅនេះនឹងមានការលំបាកយ៉ាងខ្លាំងដោយសារគាត់មានកិច្ចសន្យារហូតដល់ឆ្នាំ ២០២០ ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur ។
ប្រសិនបើ Antoine Griezmann មិនបានចូលរួមជាមួយក្រុម Blaugrana ( Barce ) ដូចការរំពឹងទុក នោះក្លឹបមួយនេះត្រូវការចុះហត្ថលេខាលើខ្សែបម្រើរបស់ Tottenham រូបនេះដោយកីឡាករ Philippe Coutinho នឹងត្រូវបានផ្លាស់ប្តូរទៅជាខ្សែប្រយុទ្ធវិញដើម្បីបន្ថែមភាពមុតស្រួចរបស់ក្រុម ហើយកីឡាករ Eriksen នឹងត្រូវទៅកាន់កាប់តំណែងរបស់ Iniesta ជំនួស Coutinho វិញ ។
ទោះបីជាយ៉ាងណាក៏ដោយក្រុមមាន់ខ្នាយមាស Spurs ចង់ឲតារាឆ្នើមរូបនេះបន្ដស្នាក់នៅបន្ដទៀត ដោយក្រុមរបស់ពួកគេបានចុះហត្ថលេខាជាមួយក្លិប Ajax ក្នុងតម្លៃ ១៣,៥ លានអឺរ៉ូដើម្បីយកកីឡាកររូបនេះត្រឡប់មកវិញកាលពីឆ្នាំ ២០១៣ ហើយកំពុងតែស្ទាក់ស្ទើរក្នុងការលក់កីឡាករវ័យ ២៦ ឆ្នាំរូបនេះនៅរដូវក្តៅខាងមុខនេះ ខណៈដែលកីឡាករម្នាក់នេះត្រូវបានគេចាត់ទុកថាជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងប្រព័ន្ធរបស់ក្រុមលោក Mauricio Pochettino ៕
ដោយ៖តារា