
អតីតកីឡាកររបស់បីសាចក្រហម Manchester United លោក Paul Scholes បានទទូចថាតំបន់កណ្ដាលរបស់ក្រុមគឺល្អ ប៉ុន្តែយើងត្រូវការតែការបញ្ចប់ទីមួយទៀតតែប៉ុណ្ណោះ ។ ការបញ្ចប់ទីនេះគឺជាអ្វីដែលរារាំងមិនឱ្យ Man United ក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ។
អតីតខ្សែបម្រើ-ប្រយុទ្ធរបស់ក្រុមបីសាចក្រហមរូបនេះបានប្រាប់កាសែត Daily Mail ថា៖ “ប្រសិនបើគាត់ (Jose Mourinho) អាចផ្លាស់ប្តូរអ្វីមួយនៅរដូវក្តៅ ឬ ទិញកីឡាករថ្មីល្អមួយចំនួនបន្ថែមទៀត ហើយគាត់អាចរកវិធីលេងឲល្អជាងនេះបន្តិចនោះ រឿងជាច្រើនអាចកើតឡើងនៅរដូវក្តៅ ។ ហើយសង្ឃឹមថាយើងអាចលើកនេះម្តងទៀតជាក់ជាមិនខាន” ។
“យើងត្រូវការខ្សែប្រយុទ្ធល្អ ។ ខ្ញុំគិតថាខ្សែបម្រើរបស់ក្រុមនេះពិតជាល្អណាស់ មានកីឡាករវ័យក្មេងល្អៗ ។ ខ្ញុំគិតថាគាត់ប្រហែលជាត្រូវការជំនួយបន្តិចបន្តួចបន្ថែមទៀតជាមួយ Romelu Lukaku ។ រូបគេហាក់ដូចជាខ្សែប្រយុទ្ធតែម្នាក់គត់ដែលចេញប្រយុទ្ធ “។
គាត់បន្តថា៖ “យើងដឹងថាវាពិតលំបាកណាស់ក្នុងការដឹងពីអ្វីដែលអាចរកបានតើ Gareth Bale អាចទិញបានទេ? មនុស្សដូច Neymar តើពួកគេនឹងអាចទិញបានទេ? ខ្ញុំមិនដឹងទេ។ ទាំងនេះគឺជាប្រភេទកីឡាករដែលខ្ញុំគិតថា Man United ត្រូវការ ៕
ដោយ៖តារា