លង់ហើយ! មិនថាពេលណាទីណា Baifern តែងតែបង្អួតសម្រស់ដ៏គួរឱ្យខ្នាញ់ ស៊ីអារម្មណ៍ជានិច្ច

409570
  • ប្រិយមិត្តដែលជាហ្វេនៗនិយមតាមដានពីសកម្មភាពប្រចាំថ្ងៃរបស់ តារាស្រីដ៏មានប្រជាប្រិយភាពនាង Baifern Pimchanok នៅក្នុងបណ្ដាញសង្គមច្បាស់ជាជ្រាបហើយថា កាលពីពេលថ្មីៗនេះ នាងបានធ្វើដំណើរលម្ហែកាយលើទឹកដីកោះដ៏ល្បីម៉ាឌីវ ។

    ជាមួយគ្នានេះដែរ ចំពោះដំណើរកម្សាន្តលើកោះ ដែលមនុស្សគ្រប់គ្នាប្រាថ្នាលើកនេះ Baifern បានធ្វើឲ្យហ្វេនៗ ទប់អារម្មណ៍មិនចង់ជាប់ តាមរយៈរូបភាពជាច្រើនសន្លឹក បង្អួតពីសម្រស់ដ៏លេចធ្លោរបស់នាង ។ អ្វីដែលពិសេស Baifern បានថតរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់បញ្ចេញសាច់សខ្ជីជាមួយនឹងទឹកមុខដ៏ស៊ិចស៊ី មើលទៅពិតជា ស៊ីអារម្មណ៍ខ្លាំងណាស់ ។គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យបណ្ដាអ្នកគាំទ្រទាំងអស់សម្ដែងការពេញចិត្តស្ដូក និងបញ្ចេញមតិសរសើរដល់ រូបសម្បត្តិដ៏ទាក់ទាញ ស៊ីនឹងបរិយាកាសឆ្នេរសមុទ្រដ៏ស្រស់ត្រកាល ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី