អតីតកីឡាករ Arsenal លោក Emmanuel Petit៖ Emery ត្រូវបានកីឡាករនៅក្លឹប PSG ធ្វើស៊ី

5594
  • អតីតកីឡាករក្លឹបកាំភ្លើងធំ Arsenal លោក Emmanuel Petit បានសម្ដែងចិត្តអាណិតអាសូរដល់អតីតអ្នកចាត់ការក្លឹប PSG លោក Unai Emery ។

    Related image

    លោក Petit បាននិយាយថា៖ “កីឡាករត្រូវតែជឿជាក់លើគាត់ហើយអនុវត្ដន៍តាមការណែនាំរបស់គាត់ ប៉ុន្តែខ្ញុំមិនប្រាកដថានឹងកើតឡើងទេ ។ គាត់មិនអាចធ្វើបាននៅក្លឹប Paris Saint-Germain ដោយសារតែកីឡាករទាំងនោះ ។ គាត់ត្រូវបានកីឡាករធ្វើស៊ី ហើយគាត់មិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកចាត់នោះទេ។

    Image result for Unai Emery

    ដោយបានឃ្លាំមើលរូបគាត់ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនៅបារាំងអ្នកអាចមើលឃើញថារូបគាត់មានការខកចិត្ត ហើយច្បាស់ណាស់ថារូបគាត់នៅតែម្នាក់ឯងនៅក្នុងក្លិប។ ប្រធានក្លឹបមិនបានការពារគាត់ទេ ហើយ Emery ត្រូវតែប្រឈមមុខនឹងការរិះគន់តែម្នាក់ឯង ។ ពេលខ្លះខ្ញុំឈឺចិត្តគាត់ជំនួស គាត់មិនដែលមានឱកាសធ្វើអ្វីដែលគាត់ចង់បានទេ ព្រោះមានកីឡាករប្រភេទជាតារាជាច្រើននៅក្នុងក្លឹប PSG ។

    Image result for Unai Emery

    កីឡាករមួយចំនួននៅ Arsenal អាចនឹងមានលក្ខណៈដូចគ្នានេះដែរ ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេនឹងផ្តល់ឱកាសឱ្យគាត់ដើម្បីបង្ហាញគុណភាពនិងបុគ្គលិកលក្ខណៈឲបានច្រើនជាងនៅក្នុងក្រុម PSG ដូច្នេះវាប្រហែលជាងាយស្រួលសម្រាប់គាត់ក្នុងការធ្វើឱ្យមានទំនាក់ទំនងជាមួយកីឡាករនៅក្នុងក្លឹប Arsenal ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី